ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីដំណាក់កាលដែលស្ត្រីមានផ្ទៃពោះមិនគួររួមភេទ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកទើបតែមានផ្ទៃពោះក្នុងដំណាក់កាលដំបូង អ្នកមិនគួររួមភេទនោះទេ ព្រោះក្នុងដំណាក់កាលនេះ កូនកំពុងតែលូតលាស់ ហើយមានសភាពមិនសូវនឹងនរទេ។ ដូចនេះ បើអ្នករួមភេទក្នុងពេលនេះ អ្នកនឹងងាយប្រឈមមុខនឹងការបាត់បង់កូនគ្រប់ពេល។ ជាពិសេស អ្នកមិនគួរចាត់ទុកពេលដែលជិតដល់ខែសម្រាលជាពេលវេលាដែលមានសុវត្ថិភាពបំផុតក្នុងការរួមភេទនោះទេ។ ផ្ទុយទៅវិញ វាជាពេលវេលាដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុត។ នៅពេលដែលអ្នកមានផ្ទៃពោះបាន៨ខែ ហើយអ្នកធ្វើការរួមភេទ នឹងធ្វើឲ្យស្បូនអ្នករងសម្ពាធខ្លាំង។ ជាហេតុដែលធ្វើឲ្យកូនងាយសម្រាលមុនខែណាស់។ ដូចនេះ អ្នកគួរតែចៀសពីការរួមភេទក្នុងដំណាក់កាលពីរនេះ ទើបអ្នកអាចរក្សាកូនបានល្អ ដោយកើតបានកូនដែលមានសុខភាពល្អតែម្តង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855