ក្នុងនាមជាគូស្វាមីភរិយា មិនគួរដើរឆ្លងកាត់គំនូសក្រហម៤នេះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរណាស់។ ដូចនេះ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរទៅឆែតឆេរការសម្ងាត់របស់ប្តី ឬប្រពន្ធអ្នកទេ ព្រោះវាជាការមិនគោរព ហើយងាយធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរណាស់។ ដូចនេះ បើអ្នកចង់ដឹងពីអ្វីមួយ អ្នកគួរតែសុំការអនុញ្ញាតពីគេ ទើបគ្រួសារអ្នកមិនងាយបែកបាក់។
2. អ្នកមិនគួរតែងតែចូលរួមសកម្មភាពទាំងអស់របស់ប្តី ឬប្រពន្ធអ្នកទេ ព្រោះមានពេលខ្លះ បើអ្នកទុកពេលវេលាដល់គ្នា ដោយមានពេលដែលធ្វើអ្វីដែលខ្លួនចង់ធ្វើ នោះវានឹងអាចជួយបង្កើនមនោសញ្ចេតនារបស់អ្នកទាំងពីរទៅវិញ។
3. ក្នុងអាពាហ៍ពិពាហ៍ ការចេះគោរពគ្នា ជារឿងដែលសំខាន់បំផុតក្នុងការថែរក្សាគ្រួសារអ្នក។ ដូចនេះ អ្នកគួរតែរៀនចេះគោរពគ្នា ទើបបញ្ហាទាំងឡាយអាចដោះស្រាយយ៉ាងងាយ ដោយមិនប៉ះពាល់ដល់អាពាហ៍ពិពាហ៍អ្នកទេ។
4. អ្នកគួរតែទុកការលះបង់របស់ប្តី ឬប្រពន្ធអ្នកជារឿងអស្ចារ្យ ព្រោះបើអ្នកទុករឿងដែលគេធ្វើសម្រាប់អ្នក ជារឿងធម្មតា ដោយគេគួរតែធ្វើ នោះអាពាហ៍ពិពាហ៍អ្នកនឹងងាយជួបនឹងបញ្ហាខ្លាំងណាស់៕