ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរឲ្យនរណាខ្ចីលុយផ្តេសផ្តាសឡើយ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៩។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអាចទទួលបានទ្រព្យដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៥។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមុននឹងអ្នកធ្វើការបណ្តាក់ទុន គួរតែគិតឲ្យបានច្បាស់ជាមុនសិន។ ពណ៌សំណាង គឺពណ៌គគីរ។ លេខសំណាង គឺលេខ៦។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរធ្វើការបណ្តាក់ទុនក្នុងថ្ងៃនេះឡើយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៦។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះខ្លាំងណាស់ ដោយអ្នកអាចចំណាយច្រើនជាងចំណូល។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរជឿអ្នកដទៃយ៉ាងងាយឡើយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៨។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយអ្នកមិនគួរធ្វើអ្វីតាមអារម្មណ៍អ្នកឡើយ ព្រោះអាចខាតបង់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៣។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នពីសុខភាព ព្រោះអ្នកអាចចំណាយទៅលើសុខភាពច្រើន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៤។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយមានចំណូលចូលមកខ្ពស់តែម្តង។ ពណ៌សំណាង គឺពណ៌ប្រផេះខ្ចី។ លេខសំណាង គឺលេខ៤។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកគួរតែរាប់អានមនុស្សឲ្យបានច្រើន ទើបអាចទទួលបានជំនួយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះខ្លាំងណាស់ ដោយគួរតែចាប់ទ្រព្យឲ្យជាប់ ទើបមិនជួបបញ្ហា។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ០។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរធ្វើការសម្រេចចិត្តណាពាក់ព័ន្ធនឹងរឿងប្រាក់នោះទេ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៩៕