ការលូតលាស់របស់ពោះនិងការឈឺចាប់អាចធ្វើឲ្យអ្នកកាន់តែពិបាកគេងក្នុងពេលមានផ្ទៃពោះ។ ដូច្នេះដើម្បីឲ្យការគេងកាន់តែស្រួលយកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

១ ចៀសវាងការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ បើសិនជាអ្នកត្រូវតែញ៉ាំមែន ចូរញ៉ាំតែនៅពេលព្រឹក ឬពេលរសៀលបានហើយ
២ ក្នុងរយៈពេលប៉ុន្មានម៉ោងមុនគេង ចូរកាត់បន្ថយការញ៉ាំទឹក និងកុំញ៉ាំអាហារច្រើនៗឲ្យសោះ
៣ បង្កើតនូវកាលវិភាគគេង និងភ្ញាក់ឲ្យទៀងពេល
៤ ចូរតមការធ្វើលំហាត់ប្រាណខ្លាំងក្លាមុនពេលគេង
៥ ចូរលើកជើងឡើងដើម្បីសង្កត់ប្រអប់ជើងទៅនឹងជញ្ជាំងបើសិនជាអ្នកមានបញ្ហារមួលក្រពើ ឬឈរលើជើងដែលរមួលនោះ
៦ ចូរអនុវត្តហាត់យូហ្គាដើម្បីគ្រប់គ្រងស្រ្តេសបើសិនជាគ្រូពេទ្យអនុញ្ញាតិ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង