ក្មេងៗសព្វថ្ងៃនេះកំពុងតែធំធាត់ជាមួយនឹងបច្ចេកវិទ្យាជុំវិញខ្លួន ដែលអាចជារឿងមួយសំខាន់ដែរក្នុងការធ្វើខ្លួនជាឪពុកម្តាយដឹកនាំពួកគេក្នុងផ្លូវត្រឹមត្រូវ។ យកល្អឪពុកម្តាយគួរតែព្យាយាមជួយកូនខ្លួនចំពោះរឿងបច្ចេកវិទ្យាដូចខាងក្រោមនេះ៖
- រៀបចំកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាតាមពេលវេលាកំណត់ ជាពិសេសការប្រើប្រាស់អ៊ីនធើណេតតែម្តង។ ចូរយល់នូវអ្វីដែលកូនអ្នកកំពុងតែធ្វើរួមទាំង គេហទំព័រ និង Apps ដែលកំពុងតែប្រើប្រាស់ និងរបៀបដែលកូនអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃផង
- ចូររីករាយនឹងវីដេអូហ្គេម ឬការរៀនលើអ៊ីនធើណេត ដែលមានកូនអ្នកចូលរួមដែរ។ ចូរធ្វើជាគម្រូដ៏ល្អម្នាក់ដល់គេ និងចែករំលែកបច្ចេកវិទ្យាជាមួយគ្នា
- ចូរប្រាកដថា អ្នកធ្វើការសន្ទនាគ្នាទល់មុខគ្នាជាមួយកូន។ ចូរបង្កើតពេលវេលាដែលគ្មានបច្ចេកវិទ្យាឲ្យបានច្រើនជាង ដូចជាពេលវេលាញ៉ាំអាហារជាដើម
- មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយកូនរំងាប់អារម្មណ៍ឡើយ។ បើសិនជាអ្នកជ្រើសរើស Apps និងហ្គេហមដើម្បីជួយកូនក្នុងការរៀនសូត្រ ចូរប្រាកដថា វាស័ក្តិសមសម្រាប់វ័យគេប្រើ និងផ្តល់ប្រយោជន៍មួយចំនួនផង
- បណ្តាញសសង្គម និងអ៊ីនធើណេតគឺជាផ្នែកមួយនៃពិភពរបស់ក្មេង។ បើសិនជាអ្នកឃើញថាមានសញ្ញាព្រមាននៃបញ្ហាណាមួយហើយ (ដូចជា ការស្រែកខ្លាំង ឬការសន្ទនាណាមួយមិនស្រមស្រប) ចូរធ្វើការដោះស្រាយភ្លាម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855