ប្រសិនជាអ្នកចង់ទទួលបានប្រាក់ខែដែលអាចចិញ្ចឹមគ្រួសាររស់ ថែមទាំងអាចនៅសល់ទៀត អ្នកអាចព្យាយាមធ្វើជាបុគ្គល៥ជំពូកខាងក្រោមនេះ។ តើមាននរណាខ្លះទៅ?

1.    អ្នកត្រូវធ្វើជាមនុស្សដែលមានគោលដៅច្បាស់លាស់។ អ្នកត្រូវរកឃើញការងារដែលអ្នកស្រលាញ់ ទើបអ្នកមានអារម្មណ៍ធ្វើ ហើយធ្វើបានល្អឥតខ្ចោះទៀតផង។ ដូចនេះចៅហ្វាយនឹងពេញចិត្ត ហើយអ្នកក៏អាចឡើងប្រាក់ខែបានលឿនផងដែរ។

2.    មនុស្សដែលមានសមត្ថភាពខ្ពស់ ជាបុគ្គលដែលអ្នកគួរតែធ្វើ។ នៅពេលដែលអ្នកមានសមត្ថភាពខ្ពស់ អ្នកនឹងមានប្រាក់ខែខ្ពស់ហើយធ្វើកាន់តែយូរកាន់តែខ្ពស់។ ដូចនេះអ្នកគួរតែអានសៀវភៅឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាពអ្នក។

3.    អ្នកត្រូវតែធ្វើជាបុគ្គលដែលមានចិត្តទូលាយ មិនចង្អៀតចង្អល់ មិនរអ៊ូរទាំពីការងារខ្លួនឯងដោយនិយាយថាមិនពេញចិត្តនេះ​ មិនពេញចិត្តនោះ។ ប៉ុន្តែត្រូវតែខំប្រឹងធ្វើការងារដោយអស់ពីកម្លាំងកាយចិត្តទើបត្រូវ។

4.    អ្នកដែលចេះគោរពច្បាប់នៃល្បែង មានន័យថាចៅហ្វាយជាអ្នកបញ្ជាល្បែង ហើយអ្នកជាអ្នកអនុវត្ត។ បើចៅហ្វាយបញ្ជាឲ្យធ្វើអ្វីមួយហួសម៉ោង ហើយថែមទាំងមិនបន្ថែមប្រាក់ខែឲ្យនោះ អ្នកមានសិទ្ធក្នុងការជ្រើសរើសដោយមួយគឺបន្តធ្វើក្រោមការគាប់សង្កត់ ហើយមួយទៀតគឺចាកចេញ ដើម្បីរកការងារដែលមានប្រាក់ខែខ្ពស់ជាងនេះ។

មនុស្សដែលចេះត្រៀមទុកមុន ហើយប្រុងប្រយ័ត្នគ្រប់ពេល។ នៅពេលចៅហ្វាយនាយបញ្ជាឲ្យធ្វើអ្វីមួយ អ្នកមិនបាច់សួរទេ ហើយថែមទាំងធ្វើបានល្អទៀតផង ទើបអ្នកអាចទទួលបានការពេញចិត្ត ដោយអាចឡើងប្រាក់ខែនៅថ្ងៃណាមួយ។ ដូចនេះ បើអ្នកស្ថិតក្នុងចំនោមមនុស្សទាំង៥ជំពូកនេះ អ្នកនឹងឡើងប្រាក់ខែយ៉ាងលឿន។ បើអ្នកមិនមែន អ្នកត្រូវតែវឹកហាត់ឲ្យដូចមនុស្សទាំងនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង