យើងខ្ញុំជឿជាក់ថា អ្នកបានដឹងពីផលវិបាកដែលបណ្តាលមកពីការមិនអាចប្រមូលអារម្មណ៍មូលរបស់កូនរួចមកហើយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបដែលអាចធ្វើឲ្យកូនអាចផ្តោតអារម្មណ៍បាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកសង្កេតឃើញកូនចាប់ផ្តើមមិនអាចប្រមូលអារម្មណ៍មូល នោះមានន័យថា ប្រហែលជាកូនអាចចូលគេងយប់ជ្រៅ បានជាពេលថ្ងៃមានអារម្មណ៍មិនជាប់ខ្លួន។ ដូចនេះ អ្នកគួរតែជួយកូនឲ្យរក្សាទម្លាប់ចូលគេងពីព្រលឹម ទើបមានអារម្មណ៍គ្រប់គ្រាន់ក្នុងការរៀនសូត្រ។
2. អ្នកគួរតែឲ្យកូនរៀន និងធ្វើកិច្ចការផ្ទះក្នុងបរិស្ថានដែលស្ងាត់ និងមានរបៀបរៀបរយ ព្រោះកន្លែងទាំងនេះ អាចធ្វើឲ្យកូនងាយស្រួលក្នុងការប្រមូលអារម្មណ៍បានមូល ដើម្បីធ្វើកិច្ចការរបស់គេ ដោយគ្មានសម្លេងមកបំផ្លាញអារម្មណ៍គេបានឡើយ។
3. ប្រសិនជាវិធីខាងលើ មិនអាចជួយកូនឲ្យមានអារម្មណ៍មូលទេ អ្នកអាចសាកល្បងវឹកហាត់កូនឲ្យលេងល្បែងផ្គុំរូប ដោយកំណត់ពេលវេលាដល់គេ ហើយផ្តល់រង្វាន់ដល់គេដើម្បីលើកទឹកចិត្តនៅពេលដែលគេធ្វើបាន។ ការធ្វើបែបនេះ អាចជួយកូនឲ្យផ្តោតអារម្មណ៍បានផងដែរ។ ដូចនេះ អ្នកអាចជ្រើសរើសវិធីខាងលើមួយណាក៏បានដែរ ព្រោះសុទ្ធតែជាវិធីដែលអាចជួយកូនឲ្យមានអារម្មណ៍មូលបានទាំងអស់៕