នៅពេលដែលជាតិរ៉ែកកកុញច្រើនទៅៗក្នុងតម្រងនោម ឬផ្លូវទឹកម៉ូត្រ នោះគេហៅថាគ្រួសក្នុងតម្រងនោមហើយ។ នៅពេលវាក្លាយទៅជាគ្រួសក្នុងតំបន់នេះ វានឹងធ្វើឲ្យមានការឈឺចាប់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរបាន។ យ៉ាងណាមិញ អាការៈនៃជំងឺគ្រួសក្នុងតម្រងនោមអាចមានដូចជា៖
១ ការឈឺចាប់បែបរមួលៗនៅចំហៀងពោះ ឬចង្កេះ
២ ការឈឺចាប់ដែលចាក់ទៅពោះ ឬគ្រលាន
៣ ចង្អោ ក្អួត ឬក្តៅខ្លួន
៤ មានឈាមក្នុងទឹកនោម ឬទឹកនោមល្អក់
៥ នោមច្រើនជាងធម្មតា៕