យើងខ្ញុំជឿជាក់ថាអ្នកតែងតែបោកខោអាវជារៀងរាល់ថ្ងៃ ប៉ុន្តែវិធីនៃការបោករបស់អ្នកត្រឹមត្រូវឬនៅ?បើអ្នកបោកមិនត្រឹមត្រូវ វាមិនត្រឹមតែបំផ្លាញខោអាវអ្នក ថែមទាំងអាចបំផ្លាញសុខភាពអ្នកទៀតផង។តើមានវិធីអ្វីខ្លះដែលត្រឹមត្រូវ?

1. នៅពេលដែលអ្នកបោក អ្នកត្រូវតែបែងចែកទៅតាមពណ៌ និងប្រភេទសាច់ក្រណាត់របស់អាវ ហើយម្យ៉ាងទៀតអ្នកមិនត្រូវយកស្រោមជើងទៅបោកជាមួយខោអាវក្នុងរបស់អ្នកទេ ព្រោះវាអាចធ្វើឱ្យអ្នកឆ្លងជំងឺផ្សេងៗបាន។
2. អ្នកមិនត្រូវយកទឹកដែលក្តៅទៅបោកខោអាវទេ ព្រោះវាអាចធ្វើឱ្យខោអាវអ្នកខូចបាន ដូចនេះមុននឹងអ្នកបោក អ្នកត្រូវតែមើលផ្លាកលើខោអាវជាមុនសិន។
3. អ្នកត្រូវតែដាក់សាប៊ូក្នុងទឹកសិន ទើបដាក់ខោអាវចូលទៅបោក ព្រោះបើអ្នកដាក់ខោអាវមុន នោះសាប៊ូអាចជាប់លើខោអាវអ្នកបាន ធ្វើឱ្យពិបាកបោក បើអ្នកប្រើម៉ាស៊ីនបោកវិញ អ្នកត្រូវតែរំលាយសាប៊ូសិន ទើបចាក់វាចូលម៉ាស៊ីនបោក។
4. អ្នកមិនត្រូវដាក់ខោអាវច្រើនពេកចូលទៅបោកទេ ព្រោះវាមិនអាចបោកខោអាវអ្នកស្អាតឡើយ ម្យ៉ាងទៀតវាអាចធ្វើឱ្យម៉ាស៊ីនអ្នកឆាប់ខូចទៀតផង ហើយបើខោអាវបោកមិនស្អាត អ្នកនឹងអាចកើតជំងឺផ្សេងៗបានក្រោយពេលដែលអ្នកពាក់។
5. នៅពេលដែលខោអាវអ្នកប្រលាក់ភ្លាម អ្នកត្រូវតែបោកភ្លាមដោយអ្នកត្រូវយកសាប៊ូទៅដាក់នៅកន្លែងប្រលាក់ បន្ទាប់មកយកវាទៅត្រាំក្នុងទឹក នោះវានឹងងាយស្រួលបោក ប៉ុន្តែបើអ្នកនៅក្រៅ មិនអាចយកវាមកត្រាំភ្លាម អ្នកអាចយកក្រដាស ឬក្រណាត់ជូតស្នាមប្រលាក់ បន្ទាប់មកយកក្រណាត់នោះទៅជ្រលក់ទឹក ហើយយកមកជូតវាចេញ នោះទៅផ្ទះវិញ អ្នកនឹងងាយស្រួលបោកបន្តិច។
6. អ្នកមិនត្រូវប្រើសាប៊ូច្រើនដើម្បីបោកខោអាវទេ ព្រោះវាមិនត្រឹមតែបោកខោអាវមិនស្អាត ថែមទាំងធ្វើឱ្យប្រពន្ធ័ការពាររាងកាយអ្នកខ្សោយទៀតផង។
7. ក្រោយពេលដែលអ្នកប្រើម៉ាស៊ីនបោកខោអាវរួច អ្នកត្រូវតែលាងម៉ាស៊ីនចេញ ព្រោះវាអាចផ្ទុកមេរោគជាច្រើននៅក្នុងនោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង