អង្គែរស្បែកក្បាលគឺជាបញ្ហាដែលគួរឲ្យអាម៉ាសមួយ ប៉ុន្តែវាក៏មានវិធីព្យាបាលដោយខ្លួនឯងច្រើនដែរក្នុងការលុបបំបាត់កំទិចអង្គែរស្បែកក្បាល និងរមាស់ដែរ។ យកល្អគួរតែធ្វើទៅតាមការណែនាំខាងក្រោមនេះ៖
1គ្រប់គ្រងស្រ្តេសឲ្យបាន ព្រោះស្រ្តេសជាដើមហេតុនាំឲ្យកើតអង្គែរកាន់តែច្រើន
2កក់សាប៊ូរាល់ថ្ងៃ ជាពិសេសពេលស្បែកក្បាលមានជាតិប្រេងច្រើន
3កាត់បន្ថយការប្រើប្រាស់ផលិតផលលេងស្តាយសក់ច្រើនដូចជា ស្ព្រាយបាញ់សក់ ជែល ឬក្រែមលាបសក់ឲ្យរឹង ព្រោះផលិតផលទាំងនេះនឹងធ្វើឲ្យស្បែកក្បាលចេញជាតិប្រេងកាន់តែច្រើន
4ចូរញ៉ាំអាហារសម្បូរជីវជាតិដែលមានវីតាមីន B និងស័ង្គសីច្រើន
5ចូរអនុញ្ញាតិឲ្យស្បែកក្បាលប៉ះពាល់នឹងពន្លឺព្រះអាទិត្យបន្តិចបន្តួចផង ប៉ុន្តែកុំឲ្យប៉ះពាល់រហូតដល់រលាកឲ្យសោះ៕