ការយល់ដឹងអំពីចង្វាក់បេះដូង អាចជួយឲ្យអ្នកយល់ដឹងថាគួរធញវើបែបណាចំពោះភាពសមសួនរបស់រាកងាយ ទោះបីជាអ្នកមិនមែនជាកីឡាករអត្តពលកម្មក៏ដោយ។ មានកត្តាច្រើនណាស់ដែលអាចមានឥទ្ធិពលទៅលើចង្វាកបេះដូងមនុស្សយើងដូចជា៖
- សីតុណ្ហភាពខ្ពស់ និងមានសមណើមខ្ពស់ ដែលអាចបង្កើនចង្វាក់បេះដូងបាន
- ជំហររបស់រាងកាយក្នុងរយៈពេល ២០វិនាទីដំបូងក្រោយពីឈររួច
- មានអារម្មណ៍ខឹង ឬមិនល្អ
- ធាត់ជ្រុល
- ការប្រើប្រាស់ថ្នាំដូចជា Beta-Blocker ដែលប្រើលើអ្នកជំងឺបេះដូងដើម្បីបន្ថយចង្វាក់បេះដូង ខណៈពេលដែលថ្នាំព្យាបាលជំងឺទីរ៉ូអ៊ីតអាចធ្វើឲ្យចង្វាក់បេះដូងឡើងខ្ពស់៕