ការក្អកគឺជាប្រតិកម្មរបស់រាងកាយ ចំពោះការរលាកក្នុងផ្លូវដង្ហើម។ យ៉ាងណាមិញចំពោះមូលហេតុនៃការក្អកនោះមានដូចជា៖
- សារធាតុបង្កអាឡែហ្ស៊ីដូចជា ធូលីដី លម្អងផ្កា ឬផ្សិត
- ការរលាកដូចជា ផ្សែងបារី ឬសារធាតុដែលមានក្លិនក្រអូបខ្លាំងដូចជាពពួកទឹកអប់ ឬក្លិនឲ្យស្រស់ស្រាយ
- ជំងឺណាមួយដូចជា ជំងឺផ្តាសាយ រលាកសួត ឬផ្តាសាយធំ
- ជំងឺរយៈពេលវែងដូចជា ជំងឺស្ទះសួតរ៉ាំរ៉ៃ មហារីកសួត ខ្សោយបេះដូង ឬជំងឺហឺត
- ផលរំខាននៃការប្រើប្រាស់ថ្នាំដូចជាថ្នាំពពួក Beta Blocker និង ACE Inhibitors៕