ការញ៉ាំអាហារមុនពេលគេងអាចជារឿងដែលផ្តល់ប្រយោជន៍ តែបើសិនជាញ៉ាំនៅពេលយប់ជ្រៅពេក អាចជាបញ្ហាវិញ។ យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចខាងក្រោមនេះផង៖
- ចូរប្រាកដថា អ្នកបានញ៉ាំអាហារ និងអាហារសម្រន់ផ្តល់សុខភាពជាទៀងទាត់ដើម្បីចៀសផុតពីការឃ្លានអាហារច្រើនដង។ ចូរញ៉ាំអាហារពេលព្រឹកជានិច្ច ប៉ុន្តែមិនត្រូវញ៉ាំច្រើនជ្រុលពេក
- ចូរជ្រើសរើសប្រូតេអ៊ីនញ៉ាំ ៣០ក្រាមជារៀងរាល់ពេល និងបន្ថែមជាតិសរសៃផង។ ស្រ្តីគួរតែញ៉ាំជាតិសរសៃរាល់ថ្ងៃ ២៥ក្រាម និងបុរសអាចបាន ៣៨ក្រាម។
- ចូរគេងរាល់យប់ឲ្យបានពី ៧ ទៅ ៨ម៉ោងក្នុងមួយយប់
- មិនត្រូវញ៉ាំអាហារបណ្តើរមើលទូរទស្សន៍បណ្តើរ លេងហ្គេមបណ្តើរ ឬធ្វើការមុខកំព្យូទ័របណ្តើរឡើយ
- ចូរសួរខ្លួនឯងថាតើអ្នកពិតជាឃ្លាន ឬញ៉ាំដើម្បីបំបាត់អារម្មណ៍ធុញធប់។ បើសិនជាអ្នកឃ្លាន ចូរជ្រើសរើសអាហារសម្រន់ដែលផ្តល់សុខភាព ដូចជាផ្លែប៉ោម ឬសារីជាដើម៕