ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលគួរតែប្រយ័ត្ន នៅពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់ ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកទើបតែបើកម៉ាស៊ីនត្រជាក់ អ្នកគួរតែបើកបង្អួចជាមុនសិន ដើម្បីឲ្យបាក់តេរីទាំងឡាយអាចហើរចេញក្រៅអស់ ទើបបិទបង្អួចវិញ។ ការធ្វើបែបនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នក។
2. អ្នកគួរតែបើកបង្អួចនៅចន្លោះម៉ោង៩ ដល់ម៉ោង១១ព្រឹក ម៉ោង១ ដល់ម៉ោង៤ល្ងាច និងម៉ោង៧ ដល់ម៉ោង១០យប់។ ក្នុងរយៈពេល៣នេះ អ្នកគួរតែឲ្យមានខ្យល់ចេញចូលក្នុងបន្ទប់ ទើបមិនធ្វើឲ្យខ្យល់កង្វក់ផ្ទុកក្នុងបន្ទប់ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។
3. ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម មិនគួរតម្រូវសីតុណ្ហភាពម៉ាស៊ីនត្រជាក់ឲ្យទាបពេកទេ ជាពិសេស ពេលដែលអ្នកទើបតែមកពីក្រៅ។ នៅពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់ទាបពេក នឹងធ្វើឲ្យសរសៃឈាមអ្នករីកធំ។ ជាហេតុដែលធ្វើឲ្យសម្ពាធឈាមអ្នកអាចឡើងខ្ពស់បានមួយរំពេច។
4. នៅក្នុងរដូវក្តៅ ម៉ាស៊ីនត្រជាក់អ្នក គួរតែលាងសម្អាតម្តងក្នុងមួយខែ ទើបអាចសម្លាប់មេរោគទាំងឡាយឲ្យងាប់អស់។ ដូចនេះ អ្នកនឹងអាចបើកម៉ាស៊ីនត្រជាក់ប្រើដោយសុវត្ថិភាព មិនងាយធ្វើឲ្យសុខភាពអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ឡើយ៕