នៅពេលដែលកូនមិនអាចផ្តោតអារម្មណ៍ ឬប្រមូលអារម្មណ៍ដើម្បីធ្វើអ្វីមួយ នោះនឹងអាចបំផ្លាញកូនបានយ៉ាងងាយ។ តើនឹងអាចបំផ្លាញអនាគតកូនបែបណាទៅ?
1. បើកូនមិនអាចប្រមូលអារម្មណ៍ទេ នោះនឹងអាចធ្វើឲ្យទំនាក់ទំនងកូន និងសង្គមធ្លាក់ចុះ ដោយកូនមិនអាចមានទំនាក់ទំនងល្អជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនឡើយ។ ដូចនេះ យូរទៅកូននឹងអាចរស់នៅយ៉ាងឯកកោរ គ្មានមិត្តភក្តិនោះឡើយ។
2. ប្រសិនជាកូនមិនអាចផ្តោតអារម្មណ៍តាំងពីតូច នោះកូននឹងក្លាយជាក្មេងដែលមានបញ្ហា ដោយកត្តាមិនល្អផ្សេងៗអាចជះឥទ្ធិពលលើខ្លួនកូនយ៉ាងងាយ។ ជាហេតុដែលធ្វើឲ្យកូនអាចដើរផ្លូវខុសនៅពេលដែលគេធំពេញវ័យ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីអនាគតកូន។
3. កូននឹងអាចក្លាយជាក្មេងដែលគ្មានជំនឿចិត្ត នៅពេលដែលគេមិនអាចប្រមូលអារម្មណ៍ឲ្យមូលក្នុងថ្នាក់។ កូននឹងអាចប្រគល់កិច្ចការសាលាដល់គ្រូយឺត ដោយធ្វើឲ្យការសិក្សាគេធ្លាក់ចុះ។ ជាហេតុដែលធ្វើឲ្យយូរទៅ កូននឹងបាត់បង់ជំនឿចិត្តលើខ្លួនគេ ដោយប្រែជាកំសាក ព្រោះត្រូវមនុស្សនៅជុំវិញខ្លួនស្តីបន្ទោស។ ដូចនេះ អ្នកគួរតែវឹកហាត់កូនតាំងពីតូច ឲ្យគេអាចផ្តោតអារម្មណ៍បាន ទើបមិនប៉ះពាល់ដល់អនាគតកូន៕