ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកអាចសែនបានក្នុងថ្ងៃសែនក្បាលទឹក នោះវានឹងជួយលើកលាភអ្នកជាមិនខាន។ តើមានអ្វីខ្លះទៅ?
ក្នុងថ្ងៃសែនក្បាលទឹក អ្នកអាចទិញចេកមកសែនបាន ព្រោះចេកអាចជួយហៅលាភមកឲ្យអ្នកបាន។ អ្នកក៏អាចទិញផ្លែម្នាស់មកសែនបានដែរ ព្រោះម្នាស់ជាផ្លែឈើដែលធ្វើឲ្យទ្រព្យអ្នកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លែសាលីជាផ្លែឈើដែលអាចនាំលាភមកឲ្យអ្នកច្រើនណាស់។ ចំណែកក្រូចឃ្វិច និងផ្លែប៉ោម នឹងជួយឲ្យអ្នកសុខសប្បាយពេញមួយឆ្នាំបាន។ ផ្លែទ្រលាប់ ជាផ្លែឈើដែលអាចជួយសម្រេចបំណងទាំងអស់របស់អ្នក។ អ្នកក៏អាចសែនក្រូចថ្លុង និងទំពាំងបាយជូរដែរ នៅពេលដែលអ្នកចង់ទទួលបានកូនចៅច្រើន៕