តាមការសិក្សាថ្មីបានឲ្យដឹងថា ការគេងនៅចំហៀងខាងឆ្វេងមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ហើយវាក៏ច្រើនតែផ្តល់ប្រយោជន៍ដល់ការគេងកាន់តែស្រួលពេញមួយយប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការគេងមិនខាងឆ្វេងបែបនេះអាចប្រយោជន៍វិជ្ជមានចំពោះសុខភាពជាច្រើនដូចជា៖

ប្រព័ន្ធទឹករងៃធ្វើការកាន់តែស្រួល

ការគេងមកចំហៀងអាចជួយឲ្យរាងកាយធ្វើការច្រោះជាតិពុលតាមប្រព័ន្ធទឹករងៃកាន់តែល្អជាងមួយតាមរយៈកូនកណ្តុរ ដោយសារតែចំហៀងខាងឆ្វេងគឺជាកន្លែងបង្ហូរទឹករងៃតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកគេងនៅចំហៀងខាងស្តាំវិញ វាអាចបន្ថយប្រសិទ្ធភាពរបស់ប្រព័ន្ធទឹករងៃទៅវិញ។ 

ពង្រឹងដល់ការរំលាយអាហារ

ក្រពះស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយ ដូច្នេះ ការគេងនៅចំហៀងខាងឆ្វេងអាចធ្វើឲ្យលំហូរក៏ដូចជា ចលនាពោះវៀនពីពោះវៀនតូចទៅពោះវៀនធំមានលក្ខណៈកាន់តែងាយស្រួល។ ការគេងនៅចំហៀងខាងស្តាំអាចធ្វើឲ្យដំណើរការណ៍នៃការរំលាយអាហារតាមបែបទំនាញផែនដីមានការលំបាកច្រើន។ ជាមួយគ្នានេះដែរ គេជឿថា អង់ស៊ីមលំពែងត្រូវបានបង្កើតឡើងកាន់តែងាយស្រួលបើសិនជាអ្នកគេងមកចំហៀងខាងឆ្វេង។ យ៉ាងណាមិញ ការគេងមកចំហៀងខាងឆ្វេងនឹងជម្រុញដល់លារបន្ទោបង់នៅពេលភ្ញាក់ពីគេងព្រឹកឡើងផង។

ល្អចំពោះស្រ្តីមានផ្ទៃពោះ

ការគេងមកចំហៀងខាងឆ្វេងនឹងជួយពង្រឹងដល់របត់ឈាមរត់របស់ស្រ្តីមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ វាអាចជួយសម្រួលដល់សម្ពាធនៅខ្នង ដូច្នេះ វាក៏មិនឲ្យស្បូនគៀបដល់ថ្លើមបាន តែជួយបង្កើនលំហូរឈាមទៅតម្រងនោម ស្បូន និងទារកផង។ គ្រូពេទ្យក៏បានណែនាំឲ្យស្រ្តីមានផ្ទៃពោះព្យាយាមគេងមកចំហៀងខាងឆ្វេងកាន់តែច្រើនផងដែរ។ 

ពង្រឹងដល់សុខភាពបេះដូង

ការគេងមកចំហៀងខាងឆ្វេងដើរតួនាទីដល់សុខភាពបេះដូងខ្លាំងជាងគេបំផុត។ ហេតុផលគឺថា ការគេងមកខាងឆ្វេង នឹងជម្រុញដល់លំហូរទឹករងៃចូលទៅបេះដូង ហើយវាក៏ជួយសម្រួលដល់ទំនាញផែនដីបន្ថែម ដើម្បីកុំឲ្យបេះដូងធ្វើការច្រើនទៀតនៅពេលគេង។ 

ពង្រឹងដល់សុខភាពអណ្តើក

សរីរាង្គមួយផ្សេងទៀតដែលនឹងទទួលបានប្រយោជន៍តាមរយៈការគេងមកខាងឆ្វេងនោះ គឺអណ្តើក។ នៅពេលអ្នកគេងមកចំហៀងខាងឆ្វេង វានឹងជួយជម្រុញដល់លំហូរឈាមពីអណ្តើកតាមរយៈទំនាញផែនដីកាន់តែស្រួល។ 

បំបាត់ការឈឺខ្នង

អ្នកដែលកំពុងតែមានការឈឺខ្នងរ៉ាំរ៉ៃប្រហែលជាទទួលបានប្រយោជន៍ច្រើនពីការគេងមកចំហៀងខាងឆ្វេង។ នេះដោយសារតែ ការគេងនៅចំហៀងខាងឆ្វេងអាចជួយបន្ថយសម្ពាធនៅឆ្អឹងកងខ្នង។ ជាមួយគ្នានេះដែរ អារម្មណ៍អ្នកនឹងកាន់តែល្អបន្ថែម ព្រមទាំងគេងលក់កាន់តែស្រួលទៀតផង។

បន្ថយក្រហាយដើមទ្រូង

អាហារដែលមានជាតិអាស៊ីតច្រើន ដូចជា ផាស្តា ភីហ្សា និងកាហ្វេអាចជាធ្វើឲ្យមានអារម្មណ៍ក្រហាយដើមទ្រូងបាន។ មនុស្សគ្រប់គ្នាដែលកំពុងតែគេង ហើយក៏មានបញ្ហាក្រហាយដើមទ្រូងនោះ នឹងប្រាប់ថា ពួកគេមិនមានផាសុកភាពខ្លាំងប៉ុណ្ណា។ ប៉ុន្តែការគេងនៅចំហៀងខាងឆ្វេងត្រូវបានគេរកឃើញថា ជួយសម្រួលដល់ការច្រាលទឹកអាស៊ីតនៅក្រពះ ធ្វើឲ្យក្រហាយដើមទ្រូងបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង