នៅពេលដែលដល់ខែសែនក្បាលទឹក អ្នកគួរតែប្រយ័ត្ននូវរឿងមួយចំនួន ទើបមិនធ្វើឲ្យអ្នកជួបនឹងសំណាងអាក្រក់។ តើមានអ្វីខ្លះទៅ?
1. នៅពេលយប់ អ្នកមិនគួរហៅទាំងឈ្មោះ និងត្រកូលរបស់បុគ្គលម្នាក់ឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សំណាងរបស់គេជាខ្លាំង។ ជាពិសេស បើមាននរណាហៅឈ្មោះអ្នក អ្នកមិនគួរងាក់ក្រោយភ្លាមនោះទេ។
2. អ្នកមិនគួរទះស្មាគ្នាឡើយក្នុងខែសែនក្បាលទឹកនេះ ព្រោះអាចធ្វើឲ្យបងប្អូនអ្នកក្លាហានទាំងឡាយអាចចូលមកជិតខ្លួនអ្នកបានដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត អ្នកក៏មិនគួរដោតចង្កឹះលើចានបាយអ្នកដែរ ព្រោះវាប្រៀបដូចជាសែនអញ្ចឹង ប្រថ្នូលមិនល្អឡើយ។
3. អ្នកមិនគួរទៅជិតកន្លែងដែលមានទឹកឡើយ ព្រោះអាចធ្វើឲ្យអ្នកគ្រោះថ្នាក់បានយ៉ាងងាយ ព្រោះអាចមានអ្នកចាំទាញទម្លាក់អ្នកចុះទៅក្នុងទឹក ដើម្បីគេអាចទៅចាប់ជាតិបាន។
4. អ្នកមិនគួរលួចញ៉ាំអាហារដែលសែនមិនទាន់ហើយឡើយ ព្រោះវាប្រៀបដូចដណ្តើមគេពិសារ ដោយធ្វើឲ្យសំណាងអ្នកអាចបាត់តាមនោះផងដែរ។
5. នៅពេលយប់ អ្នកមិនគួរទៅកន្លែងដែលស្ងាត់ឡើយ ព្រោះអាចធ្វើឲ្យអ្នកលាភសំណាងអ្នកបាត់អស់ ថែមទាំងអាចជួបនឹងរបស់ដែលមិនគួរជួបទៀតផង។
6. នៅពេលដែលអ្នកឃើញមានលុយជ្រុះតាមផ្លូវ អ្នកមិនគួររើសឡើយ ព្រោះអាចធ្វើឲ្យអ្នកជួបនឹងសំណាងអាក្រក់បាន។ ដូចនេះ អ្នកមិនគួរលោភលន់រើសឡើងមកនោះទេ។
7. បើអ្នកមើលឃើញក្រដាសសែនតាមផ្លូវ អ្នកមិនគួរដើរជាន់ផ្តេសផ្តាសឡើយ ព្រោះវាអាចនាំរឿងមិនល្អមករកអ្នកបាន នៅពេលដែលអ្នកមិនប្រយ័ត្នហើយជាន់ត្រូវ។
8. អ្នកមិនគួរតែងតែផ្អែកជញ្ជាំងផ្តេសផ្តាសឡើយ ព្រោះខ្មោចចូលចិត្តនៅជញ្ជាំងណាស់។ ដូចនេះ នៅពេលដែលអ្នកផ្អែក នឹងអាចធ្វើឲ្យរបស់មិនល្អអាចចូលខ្លួនអ្នកបានដោយមិនដឹងខ្លួន។
9. មុនពេលមេឃងងឹត អ្នកគួរតែប្រមូលខោអាវដែលហាលចូលទូទាំងអស់ កុំទុកនៅក្រៅឲ្យសោះ ព្រោះអាចមានអ្នកមកខ្ចីអ្នកពាក់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
នៅពេលយប់ អ្នកមិនគួរដើរថតរូបផ្តេសផ្តាសឡើយ ព្រោះអាចថតដោយរបស់មិនល្អនៅពីក្រោយ។ ជាហេតុដែលធ្វើឲ្យសំណាងល្អអាចរត់ឆ្ងាយពីអ្នកអស់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្ននូវ១០ចំណុចនេះ ទើបអាចរក្សាសំណាងល្អនៅជិតខ្លួនអ្នកបាន៕