ប្រសិនជាអ្នកចង់ឲ្យមុខរបរអ្នកដំណើរការបានល្អក្នុងពេលចាប់ផ្តើមដំបូង អ្នកគួរតែរក្សាទំនាក់ទំនងក្នុងសង្គមឲ្យបានល្អទើបអាចធ្វើឲ្យមុខរបរអ្នករីកចម្រើន។ ហេតុអ្វីបានជាសំខាន់បែបនេះទៅ?
1. ទំនាក់ទំនងក្នុងសង្គមប្រៀបដូចជាស្ពានដែលអាចធ្វើឲ្យផលិតផលអ្នកមានមនុស្សស្គាល់ច្រើន។ ដូចនេះ នៅពេលដែលផលិតផលអ្នកចាប់ផ្តើមមានគេស្គាល់ នោះអ្នកនឹងអាចធ្វើឲ្យមុខរបរអ្នកអាចដំណើរការបានយ៉ាងល្អ។
2. ទំនាក់ទំនងល្អក្នុងសង្គមមួយនេះ អាចធ្វើឲ្យអ្នកអាចផ្សព្វផ្សាយផលិតផលអ្នកដោយមិនចាំបាច់ចំណាយច្រើនឡើយ ព្រោះអ្នកទាំងនោះនឹងជួយផ្សព្វផ្សាយឲ្យមនុស្សជាច្រើនបានស្គាល់នូវផលិតផលរបស់អ្នក។ ដូចនេះ នឹងមានអ្នកមករកអ្នកទិញច្រើនជាមិនខាន។
3. ផលិតផលអ្នកនឹងមានគេជឿទុកចិត្តច្រើននៅពេលដែលណែនាំចេញពីមាត់របស់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អ្នកដទៃនឹងជឿជាក់លើផលិតផលអ្នក ដោយហ៊ានចំណាយដើម្បីទិញកឲមកប្រើប្រាស់។
4. ផលិតផលអ្នកនឹងចាប់ផ្តើមមានឈ្មោះល្បីគ្រប់ទិសទី ដោយធ្វើឲ្យមុខរបរអ្នកអាចនឹងជោគជ័យខ្លាំង ព្រោះអតិថិជនបានទុកចិត្តលើផលិតផលអ្នក។ ដូចនេះ អ្នកនឹងអាចចាប់ផ្តើមប្រមូលបានប្រាក់ចំណេញចូលមកជាមិនខានឡើយ។
ជាពិសេស ទំនាក់ទំនងមួយនេះ នឹងអាចធ្វើឲ្យអ្នកងាយស្រួលដោះស្រាយបញ្ហា នៅពេលដែលជួបនឹងឧបសគ្គនៅពេលណាមួយ។ អ្នកនឹងមានអ្នកចេញមុខជួយច្រើន នៅពេលដែលទំនាក់ទំនងក្នុងសង្គមអ្នកកាន់តែល្អទៅៗជាមួយមនុស្សជាច្រើន៕