ជំងឺច្រាលទឹកអាស៊ីតពីក្រពះទៅបំពង់ករ ឬហៅថា Gastroesophageal Reflux Disease (GERD) អាចជារឿងមួយដែលកើតឡើងនៅពេលយប់ខណៈពេលដែលអ្នកកំពុងតែគេងបាន។ ដូច្នេះដើម្បីកុំឲ្យវាកើតឡើងបាន អ្នកជំងឺគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរអង្គុយធម្មតាសិនក្រោយពីញ៉ាំអាហារច្រើនៗរួច
- ចូរជ្រើសរើសការញ៉ាំអាហារតិចៗល្អជាងញ៉ាំច្រើនៗ
- ចូរចៀសវាងអាហារបង្កការច្រាលអាស៊ីតពីក្រពះទៅបំពង់ករ ដូចជា ខ្ទឹមបារាំង សូកូឡា គ្រឿងស្រវឹង និងអាហារមានជាតិខ្លាញ់ខ្ពស់
- ចៀសវាងថ្នាំបំប៉នប្រភេទប៉ូតាស្យូម
- ពេលញ៉ាំថ្នាំម្តងៗ ចូរញ៉ាំទឹកឲ្យបានច្រើនៗ និងញ៉ាំវានៅពេលអង្គុយធម្មតា៕