ការស្រូបផ្សែងបារីពីគេ អាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ ជាពិសេសអ្នកដែលប៉ះពាល់ ឬស្រូបផ្សែងបារីញឹកញាប់តែម្តង។ ឥទ្ធិពលធ្ងន់ធ្ងរនៃការស្រូបផ្សែងបារីមានដូចជា៖
- ប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅត្រចៀក និងមានបញ្ហាលើការស្តាប់លឺ
- ប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅផ្លូវដង្ហើម
- បង្កើនការប្រឈមនឹងការរលាកទងសួត ឬជំងឺរលាកសួត
- បន្ថយមុខងាររបស់សួត
- ប្រឈមកាន់តែខ្លាំងនឹងជំងឺហឺត
- បង្កើនការប្រឈមនឹងជំងឺភ្នែកឡើងបាយ មហារីកសួត និងជំងឺបេះដូង៕