នារីដែលបុរសពេញចិត្ត និងគោរពខ្លាំង អាចជាមនុស្សស្រីបែបណាទៅដែលមានសំណាងបែបនេះ?
1. នារីដែលមានចិត្តល្អ ធ្វើឲ្យបុរសមានចិត្តទន់ជាទីបំផុត។ បើចិត្តសាហាវគ្មាននរណាម្នាក់ហ៊ានមកជិតទេ មានតែឃ្លាតកាន់តែឆ្ងាយពីអ្នកតែប៉ុណ្ណោះ។
2. មនុស្សស្រីដែលចេះស្រឡាញ់ខ្លួន ដោយធ្វើជាមនុស្សថ្លៃថ្នូរមិនឲ្យគេជាន់ឈ្លីដោយងាយបាន។
3. មនុស្សស្រីគ្មានសម្ជ័ស្សក៏បាន ប៉ុន្តែត្រូវតែមានការអប់រំពេញខ្លួន ព្រោះគ្រួសារមួយត្រូវការមនុស្សស្រីដែលមានការអប់រំមកធ្វើជាភរិយា ធ្វើជាម្តាយនិងធ្វើជាកូនប្រសារ។ ដូចនេះ នារីដែលមានការអប់រំខ្ពស់ នឹងអាចទទួលបានការស្រឡាញ់ពេញចិត្តខ្លាំងណាស់។
4. មនុស្សស្រីដែលល្អមិនត្រូវខ្វះចំនុចនេះទ្បើយ(សុភាពរាបសា) ព្រោះវាជាសម្លៀកបំពាក់ដ៏ស្អាតមួយ។ នៅពេលអ្នកស្លៀកពាក់ទ្បើង នឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ស្រស់ថ្លាជាទីបំផុត។
5. នារីម្នាក់ត្រូវតែដើរតួជាច្រើនតួអង្គដូចជាកូន ប្រពន្ធ កូនប្រសារនិងម្តាយ។ប្រសិនបើគ្មានភាពអំនត់ទេ គ្រួសារនឹងគ្មានសុភមង្គលឡើយ។ ដូចនេះ ចិត្តអំណត់មួយនេះពិតជាសំខាន់សម្រាប់អ្នកណាស់។
6. អ្នកត្រូវតែមានចិត្តទូលាយអត់ឱនឲ្យអ្នកដទៃដែលបានធ្វើខុសចំពោះអ្នក ដោយមានចិត្តអធ្យាស្រ័យ ទើបអាចទទួលបានសុភមង្គល។
7. ភាពស្អាតបាត សំដៅដល់ស្អាតទាំងកាយ ទាំងចិត្តនិងទាំងផ្ទះសំបែង។ នៅពេលដែលអ្នកមានចំណុចទាំងនេះក្នុងខ្លួន នោះអ្នកនឹងអាចរស់នៅបានដោយមានសុភមង្គល ថែមទាំងអាចទទួលបានការគោរពពីបុរសទៀតផង៕