ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលទារកឲ្យដឹងថា គេមានសុខភាពល្អ ឬទេ។ តើមានអ្វីខ្លះទៅ?
1. បើទារកមានសុខភាពល្អ ក្រោយពេលដែលចាប់កំណើត គេនឹងយំ ទើបដកដង្ហើម ដោយ២អាទិត្យដំបូង អាចដកដង្ហើមចាប់ពី៤០ទៅ៥០ដង។
2. ជីពចររបស់កូនអាចលោតលឿនជាងមនុស្សធំ ដោយលោតចាប់ពី១២០ដល់១៤០រៀងរាល់ម៉ោងជារឿងធម្មតា មិនគួរបារម្ភពេកឡើយ។
3. ស្បែកកូនអាចប្រែជាលឿងបន្តិចនៅចន្លោះថ្ងៃទី២ និង៣ ហើយនឹងអាចបាត់ទៅវិញ។ ប៉ុន្តែបើនៅតែបន្តលឿង មិនបាត់ នោះអ្នកគួរតែរកគ្រូពេទ្យឲ្យពិនិត្យ ដើម្បីអាចព្យាបាលទាន់ពេលវេលា។
4. ក្រោយកូនចាប់កំណើត សីតុណ្ភភាពខ្លួនគេ អាចចាប់ពី៣៧អង្សាសេ ដល់៣៧.៥អង្សាសេ ជារឿងធម្មតាទេ។
5. ជាធម្មតា ទម្ងន់របស់កូនអាចស្ថិតនៅចន្លោះពី៣០០០ក្រាម ដល់៤០០០ក្រាម ប៉ុន្តែបើទាបជាង២៥០០ក្រាម អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
6. កូនអាចមើលឃើញក្រោយ២ខែ។ ដូចនេះ អ្នកអាចសាកល្បងចក្ខុវិញ្ញាណរបស់កូនបាន ក្រោយពេលដែលគេបានអាយុ២ខែ។
7. ចំពោះការស្តាប់វិញ នៅចន្លោះថ្ងៃទី៣ ដល់ទី៧ក្រោយពេលដែលកើតរួច កូននឹងចាប់ផ្តើមស្តាប់បាន ដោយនៅពេលដែលលឺសម្លេងខ្លាំង គេអាចព្រិចភ្នែក ឬបញ្ចេញកាយវិកាមួយចំនួនដើម្បីជាសញ្ញាប្រាប់អ្នក។
8. ចន្លោះ២ថ្ងៃក្រោយពេលដែលកើត កូនអាចបត់ជើងធំចេញពណ៌ខ្មៅ ដោយគ្មានក្លិន។ ក្រោយពេលដែលចាប់ផ្តើមបៅ លាមកកូននឹងប្រែជាពណ៌លឿងវិញ។
9. ក្រោយពេលដែលកូនកើតរូច ក្នុងចន្លោះពេល២៤ម៉ោង កូននឹងចាប់ផ្តើមបត់ជើងតូចហើយ។ ដូចនេះ បើកូនកើតមានអាការៈទាំងឡាយខាងលើនេះ ជារឿងធម្មតា ហើយសុខភាពកូនក៏គ្មានបញ្ហាដែរ៕