ប្រសិនជាអ្នកចង់ទទួលបានទ្រព្យធំ អ្នកអាចប្រើវិធីខាងក្រោមដើម្បីសុំក្នុងថ្ងៃសែនក្បាលទឹក។ តើគួរតែធ្វើបែបណាទៅ?
· គ្រឿងសក្ការៈបូជា ៖ ផ្លែឈើចំនួន៤មុខ កែវស្រាចំនួន៣ ស្រាចំនួនមួយដប។
· ក្រដាសសែន ៖ ធូប ស៊ីវគីម ខោអាវនិងកន្សែង លុយ ដុំមាស និងដុំប្រាក់។
· របៀបសែន ៖
1. ដំបូង អ្នកគួរតែរៀបគ្រឿងសក្ការៈបូជា និងក្រដាសសែនឲ្យហើយក្រោយម៉ោង៥ល្ងាច ដោយអ្នកអាចយកទៅសែននៅមាត់ផ្លូវបាន។ បន្ទាប់មក អ្នកអាចអុជធូបចំនួន៧សរសៃ ដោយបួងសួងថា ថ្ងៃនេះ ជាថ្ងៃទី១៥ ខែ៧(ខែចិន) ប្អូនឈ្មោះ មានមុខរបរជា ថ្ងៃនេះបានរៀបចំគ្រឿងសក្ការៈបូជា មាសប្រាក់ទាំងឡាយជូន ដោយថ្មីៗនេះ ប្អូនបានជួបឧបសគ្គច្រើន ដោយធ្វើអ្វីមិនបានជោគជ័យឡើយ ដូចនេះ សូមអ្នកក្លាហានមកពីទិសទាំង៤ និងផ្លូវទាំង៥ ជួយប្អូនឲ្យរកឃើញផ្លូវទ្រព្យ នោះប្អូននឹងធ្វើការតបស្នងក្រោយទទួលបានជោគជ័យ។
2. បន្ទាប់មកទៀត អ្នកអាចអុជធូប៣សរសៃ រួចដុតស៊ីវគីម ដោយបួងសួងថា សូមម្ចាស់ទឹកម្ចាស់ដីជួយបើកផ្លូវឲ្យអ្នកក្លាហានមកពីទិសទាំង៤ ដើម្បីជួយប្អូនឲ្យសម្រេចបំណង។
3. អ្នកត្រូវអុជធូប៣សរសៃទៀត ដោយបួងសួងថា ប្អូនដុតប្រាក់ ដុំមាស ដុំប្រាក់ ជូនអ្នកក្លាហានទាំងឡាយ ដើម្បីងាយស្រួលបំពេញការងារ ដើម្បីជួយប្អូនឲ្យទទួលបានទ្រព្យធំក្នុងពេលលឿន។ ក្រោយសម្រេច ប្អូននឹងធ្វើការតបស្នង។ បួងសួងរួច អ្នកអាចដុតបាន។
4. ក្រោយមក អ្នកអាចពន្លត់ទៀន រួចចាក់ស្រាជុំវិញក្រដាសសែនដែលដុតរួចនោះ។ អ្នកគួរតែចាំថា មិនគួរយករបស់អ្វីចូលផ្ទះឡើយ ដោយទុកនៅកន្លែងសែននោះឲ្យអស់ រួចអ្នកអាចដើរទៅមុខ ដោយមិនគួរបែងខ្នងមកក្រោយឡើយ ដោយដើរសម្លឹងទៅផ្ទះ។ ជាពិសេស អ្នកគួរតែចាំថា បើអ្នកបានសម្រេចមែន អ្នកគួរតែសែនតបស្នងវិញនៅថ្ងៃទី៩ខែ៩ជាដាច់ខាត៕