ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចចំណាយច្រើនជាងចំណូល។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។

ឆ្នាំឆ្លូវ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនសូវមានអ្វីប្រែប្រួលឡើយ ប៉ុន្តែគួរតែប្រយ័ត្នពីចោរ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៤។

ឆ្នាំខាល

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នចំពោះមនុស្សអាក្រក់ដែលនៅជុំវិញខ្លួនអ្នក។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។ លេខសំណាង គឺលេខ២។

ឆ្នាំថោះ

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយគួរតែក្តាប់ឱកាសឲ្យជាប់ ទើបអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៤។

ឆ្នាំរោង

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រឹងប្រែង ទើបអាចសម្រេច។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៧។

ឆ្នាំម្សាញ់

ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយអ្នកគួរតែប្រយ័ត្នពីពាក្យសម្តី ទើបអាចចរចារបានសម្រេច។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៨។

ឆ្នាំមមី

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្នមនុស្សដែលអាចប៉ងធ្វើបាបអ្នក។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ២។

ឆ្នាំមមែ

ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមិនសូវបានផលចូលមកទេ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ០។

ឆ្នាំវក

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចទទួលបានចំណូលថ្មីចូលមក។ ពណ៌សំណាង គឺពណ៌ត្នោត។ លេខសំណាង គឺលេខ៦។

ឆ្នាំរកា

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយងាយកើតជម្លោះជាមួយអ្នកដទៃរឿងប្រាក់ណាស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃងងឹត។ លេខសំណាង គឺលេខ៤។

ឆ្នាំច

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចទទួលបានដំណឹងល្អក្នុងការចំណេញប្រាក់ចូលមក។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។

ឆ្នាំកុរ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចចំណាយហួសកំណត់ដោយភ្លេចខ្លួន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង