បើសិនជាអ្នកមានជំងឺលើសសម្ពាធឈាមហើយ អ្នកត្រូវតែសហការណ៍ជាមួយគ្រូពេទ្យដើម្បីការពារសម្ពាធឈាមមួយនេះកុំឲ្យលើសទៀត។ ដើម្បីអាចធ្វើបាន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរញ៉ាំអាហារផ្តល់សុខភាព ហាត់ប្រាណជាទៀងទាត់ និងរស់នៅក្នុងស្ថានភាពទម្ងន់រាងកាយដែលផ្តល់សុខភាពល្អ
- ចូរញ៉ាំថ្នាំទាំងអស់ទៅតាមវេជ្ជបញ្ជា។ ចូរកុំឈប់លេបថ្នាំឲ្យសោះ ឬចូរឲ្យពេទ្យដឹងផងបើសិនជាអ្នកអស់ថ្នាំលេប
- ធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យក្នុងការពិនិត្យសុខភាព និងធ្វើតេស្តទៅតាមស្ថានភាពសុខភាពអ្នក
- សិក្សាអំពីរបៀបវាស់សម្ពាធឈាមខ្លួនឯងនៅផ្ទះ
- ចូរកត់ត្រានូវលទ្ធផលសម្ពាធឈាមដែលអ្នកវាស់បាន ជាប្រចាំ៕