ការមានផ្ទៃពោះ អាចធ្វើឲ្យមានការប្រែប្រួលផ្លូវកាយ និងចិត្តជាច្រើន ហើយក្នុងនោះក៏មានមាត់ផងដែរ។ ការប្រែប្រួលជាច្រើនអាចកើតឡើងក្នុងពេលមានផ្ទៃពោះដែរដូចជា៖
- រលាកអញ្ចាញធ្មេញ ដែលវាអាចធ្វើឲ្យទៅជាហូរឈាមតាមអញ្ចាញធ្មេញ ខណៈពេលដែលដុសធ្មេញ ឬប្រើអំបោះសម្អាតធ្មេញ
- ប្រឈមកាន់តែខ្លាំងនឹងការពុកធ្មេញ ដោយសារតែការញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតច្រើន ឬចាញ់កូន ដោយសារតែជាតិអាស៊ីតពីក្រពះធ្វើឲ្យខូចដល់ស្រទាប់ការពាររបស់ធ្មេញបាន
- បង្កើតជាដុំសាច់ដែលមិនមែនមហារីក ដែលវាអាចជាការហើមនៅកន្លែងណាមួយនៅចន្លោះធ្មេញ ឬហៅថា Pregnancy Tumors៕