ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនគួរបរិភោគជាមួយស្រាឡើយ ព្រោះអាចនាំគ្រោះថ្នាក់ដល់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
1. នៅពេលដែលអ្នកញ៉ាំស្រា អ្នកមិនគួរពិសារធុរេនទេ ព្រោះវាអាចធ្វើឲ្យអ្នកពុលបាន។ ប្រសិនជាធ្ងន់ធ្ងរ វានឹងអាចយកអាយុជីវិតអ្នកផងដែរ។ ដូចនេះ អ្នកគួរតែចៀសពីធុរេន ក្នុងពេលដែលអ្នកទើបតែញ៉ាំស្រារួច។
2. អ្នកមិនគួរបរិភោគផ្លែត្រលាប់ជាមួយនឹងស្រានោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ដោយអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺក្រពះ និងពោះវៀនជាខ្លាំង។
3. បើអ្នកញ៉ាំស្រា អ្នកមិនគួរពិសារជាមួយសាច់ក្រក ឬសាច់ប្រៃឡើយ ព្រោះវាអាចធ្វើឲ្យអ្នកងាយកើតមានជំងឺមហារីកក្រពះ និងប្រព័ន្ធរំលាយអាហារ។ ដូចនេះ អ្នកគួរតែបរិភោគជាមួយអាហារផ្សេង ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
4. អ្នកក៏មិនគួរញ៉ាំស្រាជាមួយនឹងសាច់ចង្កាក់អាំងផងដែរ ព្រោះវាអាចធ្វើឲ្យអ្នកងាយកើតជំងឺមហារីកជាខ្លាំង។ ជាពិសេស វានឹងបង្អាក់មិនឲ្យសរសៃឈាមអ្នកដើរបានស្រួលឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
5. ចុងក្រោយ អ្នកមិនគួរញ៉ាំស្រាជាមួយសាច់គោឡើយ ព្រោះវាអាចធ្វើឲ្យអ្នកកើតមានអាការៈទល់លាមក ឬត្រចៀកថ្លង់ជាដើម។ ដូចនេះ នៅពេលដែលអ្នកញ៉ាំស្រា អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងឡាយខាងលើ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)