ពាក្យមួយពោលថា៖ របស់ដែលមើលចូលទៅមិនមែនជាថ្វីមាត់ទេ តែនិយាយចេញមកទើបជាថ្វីមាត់។ ហើយរបស់ដែលអ្នកស្រូបយកមិនមែនជាថ្វីមាត់ទេ ប៉ុន្តែរបស់ដែលអ្នកបង្ហាញចេញមកទើបជាថ្វីមាត់ដ៏អស្ចារ្យ។ ដូចនេះថ្វីមាត់ជាសមត្ថភាពម៉្យាងដែលអ្នកត្រូវមានក្នុងការរកស៊ី។ បើគ្មានវាទេ មុខរបរអ្នកមិនអាចដំណើរការបានឡើយ ព្រោះវាជាគន្លឹះសំខាន់បំផុត។ តើគួរវឹកហាត់យ៉ាងណាទើបអាចមានថ្វីមាត់ល្អនោះ?
- ការរៀនអានឲ្យស្ទាត់មាត់ មានន័យថាត្រូវយកអត្ថបទមួយចំនួនមកអានឲ្យលឺៗហើយអានឲ្យលឿន។ វាមិនត្រឹមតែបង្កើនថ្វីមាត់អ្នកទេ ថែមទាំងអាចបង្កើនចំណេះដឹងអ្នកទៀតផង។
- អ្នកត្រូវរៀនអាននៅមុខកញ្ចក់ដើម្បីវឹកហាត់កាយវិការអ្នកនិងក្រសែរភ្នែកអ្នក។ នៅពេលដែលអ្នកទៅនិយាយជាមួយភ្ញៀវ អ្នកនឹងមិនមានភាពភ័យខ្លាចនោះឡើយ។
- ពេលដែលអ្នករៀនចេះអានលឿនហើយ ត្រូវតែរៀនចេះនិយាយពាក្យគួរសម មិនគម្រោះគម្រើយ ទើបអាចទទួលបានការគោរព និងពេញចិត្តពីអតិថិជនអ្នក។
- បន្ទាប់មកអ្នកត្រូវតែរៀនចេះប្រឈមមុខនឹងភ្ញៀវ ហ៊ាននិយាយជាមួយភ្ញៀវដោយក្លាហាន ទើបអ្នកអាចណែនាំផលិតផលដល់អតិថិជនអ្នកបានល្អ។ ដូចនេះ អ្នកក៏អាចចំណេញបានច្រើនផងដែរ។
- អ្នកត្រូវរៀននិយាយយ៉ាងណាឲ្យភ្ញៀវពេញចិត្តហើយទិញផលិតផលអ្នក នោះអ្នកនឹងជោគជ័យហើយ។ ដូចនេះអ្នកអាចរៀនតាមចំនុចខាងលើ នោះអ្នកនឹងមានថ្វីមាត់ដ៏ពូកែមួយដែលគ្រប់គ្នាស្ងើចសរសើរខ្លាំង៕