ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែយល់ ដើម្បីអាចរៀបការត្រូវមនុស្ស។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែយល់ឲ្យបានច្បាស់ថា ចរិតរបស់មនុស្សម្នាក់ពិតជាសំខាន់ជាងអ្វីៗទាំងអស់។ ទោះបីជាបុរសម្នាក់មានឡាន ផ្ទះ ទិញរបស់ថ្លៃៗឲ្យអ្នក និងនាំអ្នកដើរលេងជុំវិញពិភពលោកក៏ដោយ ប៉ុន្តែបើចរិតមិនត្រូវនឹងអ្នក នោះអ្នកនឹងមិនអាចទទួលបានសុភមង្គលពិតឡើយ ក្រោយពេលដែលរៀបការរួច។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់ ដោយមិនត្រូវមើលលើតែសំបកក្រៅឡើយ។
2. អ្នកគួរតែដឹងថា អាពាហ៍ពិពាហ៍ដែលជោគជ័យ មិនមែនពឹងផ្អែកលើតែបុរសទេ ដោយមានចំណែកអ្នកផងដែរ។ ដូចនេះ អ្នកគួរតែធ្វើជានារីដែលខ្លាំង ដោយមានការងារ អាចរកចំណូលជូនគ្រួសារ ដូចជាបុរសដែរ ទើបអាពាហ៍ពិពាហ៍អ្នកមិនអាចបែកបាក់បាន។ ក្រៅពីចំណូល អ្នកក៏គួរតែតែងខ្លួនឲ្យបានស្អាតផងដែរ។
3. អ្នកអាចមើលតាមចរិតរបស់គ្រួសារបុរសម្នាក់ ដើម្បីដឹងពីចរិតគេ ដូចពាក្យចាស់មួយពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ ក្រោយពេលដែលអ្នកស្វែងយល់បានច្បាស់ ទើបអ្នកអាចសម្រេចចិត្តបានត្រូវ មិនខុសអស់មួយជីវិត។
4. អ្នកមិនគួរស្រម៉ៃថា អ្នកអាចកែប្រែគេក្រោយពេលដែលរៀបការរួចនោះទេ ព្រោះជារឿងមិនអាចឡើយ។ ដូចនេះ មុនពេលដែលអ្នកសម្រេចចិត្តកសាងគ្រួសារជាមួយគេ អ្នកគួរតែគិតឲ្យបានម៉ត់ចត់ ថាតើអ្នកអាចទទួលយកចរិតគេបានទេ ទើបមិនធ្វើឲ្យអ្នកស្តាយក្រោយនៅពេលអនាគត៕