ប្រសិនជាអ្នកកើតមានអាការៈធ្លាក់សច្រើន អ្នកគួរតែប្រើវិធីខាងក្រោមនេះ ដើម្បីកាត់បន្ថយ។ តើមានអ្វីខ្លះទៅ?
1. បើអ្នកធ្លាក់សច្រើន ក្រៅពីព្យាបាលនៅមន្ទីរពេទ្យ អ្នកគួរតែចេះបន្ធូរអារម្មណ៍ ដោយមិនគួររក្សាអារម្មណ៍តានតឹងឡើយ។ ជាពិសេស អ្នកគួរតែសម្អាតឲ្យបានស្អាត ដើម្បីជួយធ្វើឲ្យអាការៈអ្នកបានធូលស្បើយជាងមុន។
2. នៅពេលដែលអ្នកមករដូវម្តងៗ អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរ ដោយយកល្អប្តូរក្រោយពេលដែលបាន២ម៉ោង ព្រោះទុកយូរ នឹងបញ្ចេញក្លិនមិនល្អ ថែមទាំងអាចនាំមេរោគចូលក្នុងរាងកាយអ្នកច្រើនទៀតផង។ ជាពិសេស មិនល្អចំពោះអាការៈធ្លាក់សរបស់អ្នកទេ ដោយអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរបាន។
3. អ្នកអាចប្រើទឹកអនាម័យដើម្បីសម្អាតផ្លូវភេទអ្នកបាន ព្រោះវាអាចជួយសម្លាប់មេរោគទាំងឡាយ ដោយជួយអ្នកមិនសូវធ្លាក់សទៀតទេ។ ម្យ៉ាងទៀត ក្រោយពេលដែលអ្នករួមភេទរួច គួរតែលាងសម្អាតឲ្យបានស្អាត ទើបអាចការពារអ្នកពីអាការៈធ្លាក់សបាន។ ប៉ុន្តែបើអាការៈនេះកាន់តែធ្ងន់ធ្ងរ អ្នកគួរតែទៅពិនិត្យ និងព្យាបាលឲ្យបានទាន់ពេល ទើបមិនប៉ះពាល់ខ្លាំងដល់សុខភាពអ្នក៕