ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលនារីដែលកើតក្នុងខែខាងក្រោមនេះអាចទទួលបាន។ តើមានអ្វីខ្លះទៅ?
1. នារីដែលកើតក្នុងខែ៤ ជាមនុស្សស្រីដែលអាចនាំទ្រព្យដល់គ្រួសារនៅពេលមិនទាន់រៀបការ និងក្រោយពេលរៀបការរួច។ គេជានារីដែលល្បីឈ្មោះក្នុងការនាំទ្រព្យខ្ពស់ដល់អ្នកនៅជុំវិញខ្លួន។ ដូចនេះ មិនថាការងារ មុខរបរ ឬគ្រួសារទេ សុទ្ធតែជោគជ័យទាំងអស់។
2. មនុស្សស្រីដែលកើតក្នុងខែ១២ កើតមកនាំលាភខ្ពស់មកជាមួយតែម្តង។ ក្រោយពេលដែលរៀបការរួច នឹងមានអភូតហេតុកើតឡើង ដោយមានទ្រព្យចូលមកច្រើន។ ជាពិសេស ទោះបីជាបុរសមិនមានលុយក៏ដោយ ក៏អាចក្លាយជាអ្នកមានដែរក្រោយពេលដែលកសាងគ្រួសារជាមួយនារីដែលកើតក្នុងខែនេះ។
3. មនុស្សស្រីដែលកើតក្នុងខែ៧ ជានារីដែលក្រោយពេលដែលគេចាប់កំណើត គ្រួសារគេមិនរស់នៅក្នុងជីវភាពលំបាកឡើយ ដោយចាប់ផ្តើមប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ក្រោយពេលដែលរៀបការរួច គេនឹងអាចជួយបង្កើតមុខរបរឲ្យស្វាមី ដោយជួយបន្តនាំទ្រព្យដល់ប្តីគេបានទៀតផង៕