ប្រសិនជាអ្នកមិនដឹងវិធីក្នុងការពិសារមុនពេលគេង នោះអ្នកនឹងងាយឡើងទម្ងន់ជាទីបំផុត។ ដូចនេះ តើគួរតែបរិភោគបែបណា ទើបអាចការពាររាងបានស្អាតទៅ?
1. អ្នកអាចពិសារអាហារមុនចូលគេងបាន ប៉ុន្តែគួរតែគ្រប់គ្រងបរិមាណឲ្យបានល្អ ដោយមិនគួរញ៉ាំច្រើនពេកនោះឡើយ ព្រោះបើអ្នកហូបច្រើនពេក ក្រពះអ្នកមិនអាចកិនបានល្អឡើយ។
2. អ្នកគួរតែគ្រប់គ្រងម៉ោងឲ្យបានល្អ ដោយមិនគួរញ៉ាំ្ហហើយភ្លាម គេងភ្លាមនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នកមិនអាចសម្រាកបានឡើយ។ ដូចនេះ អ្នកគួរតែបរិភោគហើយចំនួនមួយម៉ោង ទើបអាចចូលគេងបាន។
3. ក្រៅពីគ្រប់គ្រងបរិមាណ និងពេលវេលានៃការញ៉ាំរួច អ្នកគួរតែជ្រើសរើសអាហារដែលមានផ្ទូកកាឡូរីទាប ស្ករទាប និងប្រូតេអ៊ីនខ្ពស់ ដើម្បីអាចរក្សាសុខភាពបានល្អ ព្រមទាំងអាចធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់ឡើយ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ដើម្បីរក្សារូបរាងរបស់អ្នក៕