ប្រសិនជាកូនកើតមានអាការៈដូចខាងក្រោមនេះ អ្នកគួរតែបន្ថែមអាហារបំប៉ងដល់កូនហើយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលកូនមានទម្ងន់ស្រាលពេក អ្នកគួរតែបន្ថែមអាហារបំប៉ងដល់កូន ព្រោះកូនកំពុងតែខ្វះសារធាតុចិញ្ចឹម ទើបមិនឡើងទម្ងន់សោះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះទម្ងន់កូនឲ្យបានខ្ពស់ ទើបអាចធ្វើឲ្យកូនលូតលាស់បានល្អ។
2. នៅពេលដែលកូនរកអាហារញ៉ាំដោយខ្លួនឯង មានន័យថា កូនពិតជាឃ្លាន ទើបកូនដើររកអីញ៉ាំ។ ដូចនេះ អ្នកមិនគួរឲ្យកូនបៅតែទឹកដោះគោទេ ដោយគួរតែបន្ថែមអាហារខ្លះដល់គេ។
3. ប្រសិនជាកូនចេះវាល ដើរ ឬអង្គុយ អ្នកគួរតែបន្ថែមអាហារដល់គេហើយ ព្រោះដំណាក់កាលទាំងនេះ កូនត្រូវបញ្ចេញកម្លាំងច្រើន។ ដូចនេះ កូនត្រូវការសារធាតុចិញ្ចឹម ដើម្បីទ្រទ្រង់សារពាង្គកាយរបស់គេ។ ប៉ុន្តែនៅពេលដែលអ្នកបន្ថែមអាហារដល់កូន អ្នកគួរតែឲ្យគេញ៉ាំពីតិចទៅច្រើន ព្រោះបើញ៉ាំច្រើនពេកក្នុងដំណាក់កាលដំបូង អាចធ្វើឲ្យក្រពះកូនកិនមិនបានល្អឡើយ ព្រោះនៅខ្សោយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះកូន៕