អ្នកជំនាញនិយាយថា អ្នកប្រហែលជាជួបបញ្ហាស្រ្តេសរ៉ាំរ៉ៃកាន់តេច្រើនបើសិនជាមិនបានដឹងរឿងនេះ។ វាអាចដោយសារតែអាការៈដែលស្រ្តេសនោះកើតឡើងភ្លាមៗ ដូចជា ការលឺដំណឹងអាក្រក់ ឬការផ្ញើរសាតាមទូរស័ព្ទឆ្លាតវៃ។ យ៉ាងណាមិញ អ្នកអាចនឹងមានអាការៈស្រ្តេសរ៉ាំរ៉ៃ បើសិនជាអ្នកមានរោគសញ្ញាខាងក្រោមនេះ៖

កើតមុនគ្រប់កន្លែង

ការដែលស្រ្តេសច្រើនអាចធ្វើឲ្យមានការរលាកច្រើនកន្លែង។ រឿងមួយក្នុងចំណោមការរលាកនោះគឺកើតមុនតែម្តង។ បើសិនជាអ្នកពិតជាកើតស្រ្តេសរួចហើយ ការស្រ្តេសរ៉ាំរ៉ៃអាចនឹងកាន់តែធ្ងន់ធ្ងរ។ ហើយដោយសារតែស្រ្តេសអាចធ្វើឲ្យកើតមុន ហើយមុនក៏អាចធ្វើឲ្យអ្នកស្រ្តេសកាន់តែច្រើនដែរ។ 

រមាស់ស្បែក

ការដែលរមាស់ស្បែកច្រើនខ្លាំង ក៏ជាអ្វីដែលទាក់ទងនឹងស្រ្តេសខ្លាំងដែរ។ រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកមានជំងឺស្បែកស្រាប់ ព្រោះអាការៈរបស់ជំងឺនេះអាចរងភាពធ្ងន់ធ្ងរដោយសារតែស្រ្តេស។ ជាក់ស្តែង អ្នកជំងឺស្រែង និងតាអក ត្រូវបានគេណែនាំឲ្យបន្ថយស្រ្តេសជាញឹកញាប់។ 

ឃ្លានអាហារច្រើនៗ

ការដែលឃ្លានញ៉ាំអាហារច្រើនៗអាចដោយសារតែអ្នកស្រ្តេសច្រើនដែរ។ អ្វីដែលធ្វើឲ្យមានបញ្ហាធំនោះគឺថា វាធ្វើឲ្យមនុស្សយើងញ៉ាំអាហារដែលមិនផ្តល់សុខភាពដូចជា នំដូណាត់ ការ៉េម ស្ករ ភីហ្សាជាដើម។ 

អាឡែហ្ស៊ីកាន់តែខ្លាំង

តើអ្នកមានសម្គាល់ឃើញថា អាការៈអាឡែហ្ស៊ីអ្នកកាន់តែធ្ងន់ធ្ងរជាងធម្មតាទេ? រឿងនេះអាចដោយសារតែការស្រ្តេសរ៉ាំរ៉ៃហើយ។ អ្នកវិទ្យាសាស្រ្តនិយាយថា ការធ្វើតេស្តជាច្រើនដែលធ្វើលើអ្នកជំងឺអាឡែហ្ស៊ី គឺឃើញថា មានអាការៈនេះកាន់តែច្រើននៅពេលដែលពួកគេប៉ះពាល់នឹងអ្វីធ្វើឲ្យស្រ្តេស។

ហូរឈាម

ការសិក្សារបស់ប្រជាជនប្រេហ្ស៊ីលបានរកឃើញថា អ្នកដែលស្រ្តេសកាន់តែច្រើនគឺងាយនឹងហូរឈាមតាមអញ្ចាញធ្មេញណាស់។ រឿងនេះអាចដោយសារតែ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ទើបធ្វើឲ្យមេរោគអាចវាយលុកដល់អញ្ចាញធ្មេញបង្កជាជំងឺបាន។ បើសិនជាមិនបានព្យាបាលទេ ជំងឺអញ្ចាញធ្មេញនឹងធ្វើឲ្យខូចខាតជាប់រហូត។ 

ការឈឺចាប់ក្នុងពេលមករដូវកាន់តែធ្ងន់ធ្ងរ

អ្នកជំនាញនិយាយថា ស្រ្តីដែលប្រឈមខ្ពស់នឹងស្រ្តេសគឺងាយនឹងមានការឈឺចាប់ខ្លាំងបំផុតក្នុងពេលមករដូវ។ វាមិនមែនជារឿងដែលអាថ៌កំបាំងឡើយថា ការមករដូវប្រចាំខែរបស់ស្រ្តីរងការបង្កដោយអ័រម៉ូន ប៉ុន្តែវានឹងកាន់តែខ្លាំងក្លាទៀតបើសិនជាអ្នកមានបញ្ហាស្រ្តេសរ៉ាំរ៉ៃ។ 

អស់កម្លាំងនៅពេលព្រឹក

មនុស្សភាគច្រើនដែលមានជំងឺស្រ្តេសរ៉ាំរ៉ៃគឺមានបញ្ហាជាច្រើនលើការគេង ហើយនេះក៏ជាហេតុផលដែលនាំឲ្យពួកគេមានអារម្មណ៍អស់កម្លាំង និខ្សោយនៅពេលភ្ញាក់ពីគេងព្រឹកឡើងដែរ។ ពេលខ្លះវាអាចដោយសារតែក្រចូលគេងពេក ឬឧស្សាហ៍ភ្ញាក់ពេលគេងម្តងៗ។ ករណីខ្លះ រឿងនេះកើតឡើងដោយសារតែសុបិន្តអាក្រក់ដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង