ខាងក្រោមនេះគឺជាផលប៉ះពាល់អវិជ្ជមាននៃរាងកាយនិងជីវិតប្រចាំថ្ងៃរបស់អ្នក

១.អ្នកអាចមានជំងឺបាក់ទឹកចិត្ត

ការបន្តការគិតអវិជ្ជមាននឹងធ្វើឲ្យអ្នកមានផ្នត់គំនិតមួយដែលមើលមិនឃើញពីអ្វីដែលល្អ។ហើយវាអាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្តពីព្រោះអ្នកនឹងបាត់បង់សមត្ថភាពក្នុងការស្វែងរកគោលបំណងក្នុងជីវិតរបស់អ្នក។

២.បាត់បង់ថាមពល

ការដែលគ្មានភាពវិជ្ជមានក្នុងជីវិតរបស់អ្នកអ្នកនឹងពិបាកក្រោកចេញពីគ្រែរៀងរាល់ព្រឹកឬចំណាយពេលចេញទៅជួបមិត្តភក្តិពីព្រោះអ្នកគិតថាវាគ្មានប្រយោជន៍។ភាពសៅហ្មងជញ្ជក់ថាមពលចេញពីអ្នកដែលនាំឲ្យអ្នកមិនអាចរស់នៅបានធម្មតាដូចមនុស្សទូទៅ។

៣.អ្នកមានអារម្មណ៍ឯកាខ្លាំង

នៅពេលដែលអ្នកឲ្យភាពអវិជ្ជមានជ្រៀតចូលមកក្នុងជីវិតរបស់អ្នកអ្នកនឹងរុញច្រានអ្នកដទៃចេញពីអ្នកពីព្រោះពួកគេមិនដឹងថាគួរត្រូវធ្វើយ៉ាងណាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកបាន។ហើយអ្នកនឹងមិនជឿទុកចិត្តអ្នកណាម្នាក់ឡើយ។

៤.អ្នកនឹងក្លាយទៅជាមនុស្សដែលមានបញ្ហា

នៅពេលដែលអ្នកជ្រើសរើសផ្តោតទៅលើរឿងដែលអវិជ្ជមានអ្នកនឹងបារម្ភពីអ្វីអាក្រក់ដែលអាចនឹងកើតឡើងលើរូបអ្នក។ពេលខ្លះអ្នកជឿថាមិត្តរបស់អ្នកនឹងនៅក្បែរអ្នកតែពេលខ្លះទៀតអ្នកគិតថាឱកាសដែលអ្នកកំពុងចាប់យកគឹអាចជាមហន្តរាយក្នុងជីវិតរបស់អ្នកទៅវិញ។