ហុងស៊ុយបើនិយាយចំពោះគ្រួសារនីមួយៗពិតជាសំខាន់ណាស់។ នៅពេលដែលអ្នកមិនប្រយ័ត្ន ហើយធ្វើខុស វាមិនត្រឹមតែអាចប៉ះពាល់ដល់អ្នកទេ ថែមទាំងអាចប៉ះពាល់ដល់កូនចៅជំនាន់ក្រោយទៀតផង។ ដូចនេះតើមានហុងស៊ុយបែបណាដែលអ្នកមិនគួរបំពាន?
- បន្ទប់របស់កូនមិនត្រូវឲ្យមានបង្ហួចធំពេក ឬច្រើនពេក ឬគ្មានបង្ហួចឡើយ ព្រោះវាអាចប៉ះពាល់ដល់លាភរបស់កូនពេញមួយជីវិត ដោយវាអាចធ្វើឲ្យកូនមិនអាចចេញមុខមាត់ឡើយ។
- មានផ្ទះមួយចំនួនមិនដែលធ្វើម្ហូបញ៉ាំឡើយ ដោយតែងតែទិញក្រៅពិសាររហូត។ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកមិនធ្វើម្ហូបក្នុងផ្ទះ វានឹងអាចប៉ះពាល់ដល់លាភសំណាងរបស់អ្នកដូចគ្នា។
- នៅពេលដែលផ្ទះធំ ហើយមានមនុស្សមិនច្រើនរស់នៅ ដោយរស់នៅតែពីរបីនាក់ វានឹងនាំសំណាងអាក្រក់ដល់អ្នក។ នៅពេលដែលផ្ទះធំពេក ហើយមនុស្សតិច វានឹងធ្វើឲ្យមានរបស់មិនល្អរស់នៅ ដែលអាចប៉ះពាល់ដល់លាភសំណាងអ្នកជាខ្លាំង។
- រូបថតដែលអ្នកផ្ជួរក្នុងផ្ទះគឺត្រូវផ្ជួរឲ្យត្រង់ មិនត្រូវឲ្យវាវៀចទេ ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់លាភបាន។ ដូចនេះ បើអ្នកមិនចង់ឲ្យទ្រព្យធ្លាក់ចុះ អ្នកគួរតែប្រយ័ត្នពីហុងស៊ុយទាំងនេះ៕