asian-pear fruit

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចធ្វើឲ្យអ្នកពិសារហើយ កាន់តែស្អាតទាំងមុខ និងរូបរាង។ តើមានអ្វីខ្លះទៅ?

1.    ផ្លែសាលី ជាផ្លែឈើដែលអាចធ្វើឲ្យអ្នកត្រជាក់ក្នុង បំបាត់ជាតិពុល ថែមទាំងអាចជួយការពារសួតអ្នកបានទៀតផង។ ជាពិសេស គឺអាចជួយការពារសម្ជស្សអ្នកបាន។ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនពេកឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកបាន។

2.    នៅក្នុងពុទ្ធ្រាក្រហមសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ព្រមទាំងវីតាមីនផងដែរ ដោយអាចជួយប៉ូវឈាមអ្នក បំបាត់ការហត់នឿយ ថែមទាំងជួយអ្នកឲ្យគេងលក់ស្រួលទៀតផង។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យមុខអ្នកស្អាតផងដែរ ដោយមានស្បែកម៉ត់រលោង។ ប៉ុន្តែអ្នកមិនគួរពិសារច្រើនហួសកំណត់ទេ ព្រោះអាចធ្វើឲ្យអ្នកក្តៅក្នុងបាន។

3.    ចំពោះផ្លែទ្រលាប់វិញ អាចជួយបំបាត់ស្លេស្ម ការពារសួត ឬព្យាបាលក្អកជាដើម។ ប៉ុន្តែនៅពេលដែលផ្លែទ្រលាប់នោះមិនទាន់ទុំ អ្នកមិនគួរពិសារឡើយ ព្រោះអាចធ្វើឲ្យអ្នកកើតមានជំងឺក្រពះបាន។ ដូចនេះ អ្នកអាចបរិភោគផ្លែឈើ៣ប្រភេទនេះបាន ដើម្បីទទួលបានសម្រស់ដែលភ្ញាក់ផ្អើរមួយ៕