ប្រសិនជាអ្នកចង់ដឹងថា អ្នករស់នៅក្នុងគ្រួសារដែលមានសុភមង្គលឬទេ អ្នកអាចមើលតាមចំណុច៣នេះរបស់ស្វាមីអ្នកក្រោយពេលដែលត្រឡប់ពីកន្លែងធ្វើការវិញ។ តើមានអ្វីខ្លះទៅ?

1.    បើស្វាមីអ្នកក្រោយពេលដែលត្រឡប់ពីកន្លែងការងារហត់ហើយនៅជួយមើលថែទាំកូន នោះគេជាប្តីដែលល្អ ដោយអាចបញ្ជាក់ប្រាប់អ្នកថា អ្នកកំពុងតែទទួលបានសុភមង្គលពិតហើត ព្រោះប្តីអ្នកសុខចិត្តហត់ខ្លួនឯង ដោយមិនចង់ឃើញអ្នកហត់ខ្លាំងឡើយ។

2.    នៅពេលដែលប្តីអ្នកស្រឡាញ់អ្នក ហើយបារម្ភពីអ្នក នោះគេនឹងជួយធ្វើការងារផ្ទះក្រោយពេលដែលចេញពីធ្វើការ។ ដូចនេះ បើគេមានចរិតបែបនេះ នោះអាចបញ្ជាក់ថា អ្នករៀបការត្រូវនឹងមនុស្សហើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានអារម្មណ៍សុភមង្គលពិតតែម្តង។

3.    បើគេចេញពីធ្វើការ ហើយនាំអ្នកទៅដើរផ្សារ និងញ៉ាំបាយនៅក្រៅ នោះគេជាស្វាមីដែលស្រឡាញ់ប្រពន្ធណាស់ ដោយចង់ឲ្យប្រពន្ធគេអាចបន្ធូរអារម្មណ៍បានខ្លះ ទើបនាំភរិយាចេញក្រៅដើម្បីដើរលេង។ ដូចនេះ បើអ្នកអាចរស់នៅក្នុងគ្រួសារបែបនេះ នោះអ្នកនឹងអាចមានអារម្មណ៍កក់ក្តៅ និងសប្បាយចិត្តជាខ្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង