ប៉ូលិស​ចិន បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៦​នាក់​ដែល​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លួច​វត្ថុ​បុរាណ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​កន្លែង​បញ្ចុះ​សព​បុរាណ។

ក្រុម​មនុស្ស​ទាំង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​លួច​វត្ថុ​បុរាណ​ចំនួន ៦៥០ រួម​បញ្ចូល​ទាំង​កាំបិត​មាស​និង​ប្រាក់ ព្រមទាំង​គ្រឿង​អលង្ការ​ជា​ច្រើន​ពី​ផ្នូរ Dulan ដែល​ស្ថិត​នៅ​ខេត្ត Qinghai ភាគ​ពាយព្យ​ប្រទេស​ចិន។ យោង​តាម​ក្រសួង​សន្ដិសុខ​សាធារណ​ចិន​ឲ្យ​ដឹង​ថា របស់​របរ​ដែល​ត្រូវ​បាន​លួច​ទាំង​នេះ មាន​អាយុ​កាល​តាំង​ពី​សតវត្ស​ទី ៧​មក​ម្ល៉េះ។ លើស​ពី​នេះ​ទៀត ក្រុម​ជន​សង្ស័យ​ទាំង​អស់ បាន​ព្យាយាម​លួច​លក់​វត្ថុ​បុរាណ​ទាំង​នេះ​ក្នុង​តម្លៃ​ប្រមាណ ១១​លាន​ដុល្លារ។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ការ​ឃាត់​ខ្លួន​ក្រុម​ជន​ល្មើស​ទាំង​នេះ ប៉ូលិស​ចិន​នឹង​បង្កើន​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​វត្ថុបុរាណ​ដើម្បី​ការ​ពារ​បេតិកភណ្ឌ​របស់​ប្រទេស​នេះ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង៕

ប្រភព៖ sabay.com.kh