ក្រពះគឺជាសរីរាង្គសំខាន់របស់មនុស្សគ្រប់រូប។ បើក្រពះមានបញ្ហា នោះការរំលាយអាហារអ្នកក៏មានបញ្ហាដែរ។ ដូចនេះអ្នកគួរតែមានទម្លាប់ល្អក្នុងការបរិភោគ។ ជ្រើសរើសចំណីដែលល្អសម្រាប់ក្រពះ​។ ប៉ុន្តែកុំជ្រើសរើសអាហារដែលក្រពះបដិសេធ។ តើមានអាហារអ្វីខ្លះដែលក្រពះអ្នកខ្លាចនោះ?

1.    ការបរិភោគអាហារពេលយប់ច្រើនពេក។ ក្រពះមិនព្រមយកទេ ហើយថែមទាំងបដិសេធបំផុត ព្រោះវាពិបាកក្នុងការរំលាយណាស់ ដោយធ្វើឲ្យក្រពះអ្នកងាយកើតមានបញ្ហាជាទីបំផុត។

2.    ការបរិភោគរបស់រឹង លេបមិនចូលហើយខំប្រឹងលេបទៀត។ ក្រោយពេលដែលអ្នកធ្វើបែបនេះច្រើនដង នោះអ្នកនឹងមិនងាយថែរក្សា និងការពារក្រពះអ្នកបានល្អឡើយ ដោយងាយខូចណាស់។

3.    ការផឹកស្រាច្រើនពេក ក្រពះមិនព្រម ឬមិនអាចទទួលយកជាតិអាល់កុលច្រើនបានទេ។ ដូចនេះ បើអ្នកមិនចង់បន្តបំផ្លាញក្រពះអ្នកលើដៃអ្នកផ្ទាល់ អ្នកគួរតែកាត់បន្ថយក្នុងការពិសារស្រា ទើបល្អចំពោះសុខភាពអ្នក។

4.    ការបរិភោគអាហារដែលគ្មានអនាម័យ ក្រពះមិនអាចទទួលយកទេ ព្រោះមានមេរោគច្រើនណាស់ចូលទៅបំផ្លាញក្រពះ។ ជាហេតុដែលធ្វើឲ្យក្រពះអ្នកត្រូវបានកំទេចដោយមិនដឹងខ្លួន។

5.    ការជក់បារី ក៏ក្រពះស្អប់ដែរ ព្រោះជាតិផ្សែងពុលនៃបារី នឹងចូលទៅបំផ្លាញក្រពះយ៉ាងងាយ។ ដូចនេះ អ្នកមិនគួរមានទម្លាប់ដូចខាងលើនេះទេ បើពុំដូច្នេះទេ អ្នកនឹងមានជម្ងឺក្រពះជាមិនខានឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង