ចែករំលែក
  • 11
  •  
  •  

ភ្លៅគឺជាចំនុចសំខាន់សម្រាប់មនុស្សស្រីគ្រប់រូប។ នៅពេលដែលភ្លៅធាត់ម្តងៗ គេតែងតែពិបាកចិត្តខ្លាំងណាស់។ ដូចនេះតើគួរធ្វើដូចម្តេចដើម្បីបំបាត់ភាពសៅហ្មងនេះបាននោះ?

  1. ពេលបាយហើយអ្នកនឹងអ្នកមិនត្រូវអង្គុយទេ ព្រោះធ្វើឲ្យឈាមដើរមិនបានល្អ ដោយអាចធ្វើឲ្យភ្លៅអ្នកងាយនឹងធំខ្លាំងណាស់។ ដូចនេះ អ្នកគួរតែដើរហាត់ប្រាណ ដើម្បីទទួលបានជើងស្អាត។
  2. ការមិនចូលចិត្តហាត់ប្រាណមានន័យថាខ្ជិល ក៏ជាកត្តាមួយដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ។ ដូចនេះ អ្នកគួរតែចាប់ផ្តើមសាងទម្លាប់ក្នុងការហាត់ប្រាណ ដើម្បីទទួលបានទាំងរាង និងជើងផងដែរ។
  3. ការឈរពេញមួយថ្ងៃហើយមិនម៉ាស្សាជើង ក៏ជាទម្លាប់ដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ។ ដូចនេះ អ្នកមិនគួរតែងតែឈរទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ជើងអ្នកបាន។
  4. ការចូលចិត្តពាក់ស្បែកជើងដែលមិនល្មមនឹងជើង ហើយដើរ។ យូរទៅ ជើងអ្នកនឹងមិនស្អាត ព្រោះអ្នកបានសាងទម្លាប់ខុសមួយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីទម្លាប់ ទើបអាចធ្វើឲ្យជើងតូច ហើយស្អាត។
  5. ការឈរមិនប្រក្រតី ឈរមិនត្រង់ដូចជាឈរវៀចខ្លួនមួយចំហៀងជាដើម។ នៅពេលដែលអ្នកឈរបែបនេះ ភ្លៅអ្នកនឹងមិនស្អាតឡើយ ថែមទាំងអាចធាត់ខ្លាំងទៀតផង។ ដូចនេះអ្នកគួរតែចៀសវាងប្រព្រឹត្តទង្វើខាងលើនេះដើម្បីជើងស្អាតរបស់អ្នក៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here