ប្រសិនជាអ្នកមិនចង់ក្លាយជាបុគ្គលិកដែលមិនអាចទទួលបានប្រាក់ខែខ្ពស់ជារៀងរហូត អ្នកគួរតែចៀសពីការធ្វើជាបុគ្គលទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរធ្វើជាបុគ្គលិកដែលតែងតែរំពឹងចង់ដល់ម៉ោងសម្រាក និងដល់ថ្ងៃសម្រាកនោះទេ ព្រោះបើចិត្តអ្នកតែងតែបែបនេះ នឹងមិនអាចជួយជម្រុញអ្នកឲ្យធ្វើការងារបានលទ្ធផលល្អឡើយ ដោយធ្វើឲ្យអ្នកខ្ចិល មិនចង់ធ្វើអីតែប៉ុណ្ណោះ។

2.    បុគ្គលិកដែលរំពឹងចង់បានតែប្រាក់ខែដែលអាចរស់បាន ដោយមិនចង់បានខ្ពស់ជាងនឹង នឹងធ្វើឲ្យគេមិនអាចទទួលបានប្រាក់ខែខ្ពស់អស់មួយជីវិត។ ដូចនេះ អ្នកមិនគួរចង់បានត្រឹមនឹងទេ ដោយអ្នកគួរតែខំប្រឹង ដើម្បីទទទួលបានប្រាក់ខែខ្ពស់ក្នុងថ្ងៃណាមួយ។

3.    មនុស្សដែលគ្មានមិហិច្ឆតា ក៏មិនងាយទទួលបានប្រាក់ខែខ្ពស់ដែរ ព្រោះគ្មានអ្វីជួយជម្រុញចិត្ត ឲ្យខំប្រឹង ដើម្បីរងចាំប្រាក់ខែខ្ពស់ចូលមក។

4.    អ្នកដែលធ្វើការងារតែងតែបំពេញដោយយឺតយ៉ាង ដោយចង់និងមិនចង់ធ្វើ នឹងធ្វើឲ្យអ្នកមិនអាចរីកចម្រើនបានឡើយ។ ដូចនេះ អ្នកគួរតែរៀនចេះធ្វើអ្វីឲ្យលឿន ដើម្បីអាចទទួលបានចំណូលខ្ពស់ចូលមកបាន។

5.    បុគ្គលដែលគ្មានទំនួលខុសត្រូវ នឹងធ្វើឲ្យអ្នកទទួលបានតែប្រាក់ខែទាបអស់មួយជីវិត ព្រោះអ្នកកំសាក មិនក្លាហានដើម្បីប្រឈមមុខនឹងបញ្ហា។ ដូចនេះ អ្នកនឹងមិនអាចរស់នៅក្នុងជីវភាពដែលសុខស្រួលឡើយ។

6.    មនុស្សដែលតែងតែរអ៊ូរទាំរាល់ថ្ងៃ មិនពេញចិត្តនឹងនេះ មិនពេញចិត្តនឹងនោះ ធ្វើឲ្យគេមិនអាចទទួលបានប្រាក់ខែខ្ពស់អស់មួយជីវិត ព្រោះគេគ្មានពេលធ្វើការ ដោយមានតែពេលសម្រាប់អង្គុយរអ៊ូតែប៉ុណ្ណោះ។ ដូចនេះ បើអ្នកចង់បានប្រាក់ខែខ្ពស់ អ្នកគួរតែកែទម្លាប់ទាំងឡាយខាងលើចោលឲ្យអស់៕