ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអ្នកងាយទទួលបានផលពីការបណ្តាក់ទុនខ្លាំងណាស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៥។

ឆ្នាំឆ្លូវ

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចចំណាយធំលើសពីកំណត់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៥។

ឆ្នាំខាល

ថ្ងៃនេះ រាសីអ្នកធ្លាក់ចុះខ្លាំងណាស់ ដោយអ្នកងាយចាញ់បោកអ្នកដទៃខ្លាំង។ ពណ៌សំណាង គឺពណ៌ត្នោត។ លេខសំណាង គឺលេខ០។

ឆ្នាំថោះ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នផ្នែកការងារឲ្យខ្ពស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។

ឆ្នាំរោង

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចរកឃើញគំនិតមិនធម្មតាសម្រាប់ការងារអ្នក។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៨។

ឆ្នាំម្សាញ់

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នចំពោះមនុស្សដែលមកបោកបញ្ឆោតអ្នក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៦។

ឆ្នាំមមី

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចមានឱកាសចំណេញបានទ្រព្យចូលមក។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៤។

ឆ្នាំមមែ

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកងាយជួបនឹងទ្រព្យខ្លាំងណាស់។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ២។

ឆ្នាំវក

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ឲ្យតែអ្នកប្រើត្រូវវិធី ទ្រព្យនឹងចូលមក។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ០។

ឆ្នាំរកា

ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកមិនគួរយកប្រាក់ច្រើនតាមខ្លួនឡើយ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ០។

ឆ្នាំច

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់គ្រប់រឿង។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។

ឆ្នាំកុរ

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកគួរតែសុំជំនួយពីអ្នកដទៃ ទើបអាចបានសម្រេច។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៦៕

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង