អ្នកជំងឺទឹកនោមផ្អែម ជាពិសេសអ្នកមិនបានព្យាបាលតែម្តង គឺអាចធ្វើឲ្យមានការខូចខាតដល់សុខភាពមាត់ធ្មេញខ្លាំង។ ឥទ្ធិពលរបស់ជំងឺទឹកនោមផ្អែមទៅលើសុខភាពមាត់ធ្មេញមានដូចជា៖
- ស្ងួតមាត់ដោយសារតែមិនសូវមានទឹកមាត់
- បង្កើនការប្រឈមនឹងជំងឺពុកធ្មេញដោយសារតែមិនសូវមានទឹកមាត់
- រលាកអញ្ចាញធ្មេញដែលយើងអាចសម្គាល់ដឹងតាមរយៈការហូរឈាម ឬរលាកអញ្ចាញធ្មេញ
- ពិបាកស្រង់រសជាតិអាហារ
- របួសនៅមាត់ក្រជា
- ប្រឈមកាន់តែខ្លាំងនឹងការបង្ករោគ៕