គេហទំព័រអ៊ីនធើណេតភាគច្រើនត្រូវបានបង្កើតឡើងយ៉ាងសមរម្យសម្រាប់កុមារៗ។ ប៉ុន្តែក៏មានគេហទំព័រខ្លះដែលកុមារទាំងនោះគួរតែចៀសវាងដែរ។ នៅពេលដែលក្មេងៗប្រើប្រាស់អ៊ីនធើណេត យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចខាងក្រោមនេះ៖
- ចូរពន្យល់កូនអ្នកថា មិនមែនគេហទំព័រទាំងអស់សុទ្ធតែសមរម្យលើការប្រើប្រាស់ទេ ហើយចូរប្រាប់គេថាគេហទំព័រណាដែលអាចឲ្យពួកគេចូលមើលបាន។ ចូរឲ្យពួកគេដឹងនូវគេហទំព័រដែលគួរចៀសវាងផង។
- ចូរធ្វើការជាមួយកូនអ្នកដើម្បីបង្កើតឈ្មោះឬចុះឈ្មោះដោយមិនមានបញ្ចូលព័ត៌មានផ្ទាល់ខ្លួនច្រើន។
- បង្រៀនកូនអ្នកអំពីការថែរក្សាលេខសម្អាតពីមិត្តភក្តិគេ។ ចូរប្រាប់គេអំពីការមិនចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីនធើណេតឡើយ។
- ផ្តល់ដំបូន្មានដល់កូនថាមិនត្រូវចូលក្នុងបន្ទប់ជជែកគ្នាច្រើនឡើយ
- ចូរនិយាយប្រាប់កូនថា មិនត្រូវទៅជួបនរណាម្នាក់ដែលណាត់តាមអ៊ីនធើណេតឡើយ ជាពិសេសអ្នកដែលមិនធ្លាប់ស្គាល់គ្នាតែម្តង
- បង្រៀនកូនអ្នកថាឲ្យអ្នកដឹងភ្លាមបើសិនជានរណាម្នាក់ក្នុងអ៊ីនធើណេតកំពុងតែគម្រាមគំហែង ឬធ្វើឥរិយាបថមិនសមរម្យ៕