ការញ៉ាំទឹករាល់ថ្ងៃអាចជួយប្រាកដថា រាងកាយយើងមានជាតិទឹកគ្រប់គ្រាន់ ជាពិសេសនៅពេលអាកាសធាតុកំពុងតែក្តៅតែម្តង។ យ៉ាងណាមិញ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមដើម្បីញ៉ាំទឹកបានគ្រប់គ្រាន់រាល់ថ្ងៃ៖

  • ប្រើប្រាស់ដបទឹកដែលប្រើរួច ប្រើវាម្តងទៀតដើម្បីដាក់ទឹកតាមខ្លួនពេញមួយថ្ងៃ និងចាក់បញ្ចូលទឹកបន្ថែមទៀតបើសិនជាចាំបាច់
  • អ្នកអាចបន្ថែមរសជាតិដល់ទឹកនោះតាមរយៈការបញ្ចូលចំណិតក្រូចឆ្មាមួយចំណិតបន្ថែមក៏បានដែរ
  • ចូរញ៉ាំទឹកនៅពេលអ្នកមានអារម្មណ៍ឃ្លាន ដែលវាប្រហែលជាធ្វើឲ្យអារម្មណ៍នេះស្រាកស្រាន្តបាន។ ការស្រេកទឹកអាចនឹងច្រឡំថាឃ្លានអាហារ ហើយការញ៉ាំទឹកកាន់តែច្រើនក៏ជួយឲ្យមានអារម្មណ៍ឆ្អែតដែរ
  • បង្កើតកាលវិភាគសម្រាប់ការញ៉ាំទឹកដូចជា ញ៉ាំទឹកមួួកែវនៅពេលភ្ញាក់ពីគេង ញ៉ាំជាមួយបាយ ឬនៅពេលចូលគេង ឬនៅពេលចាប់ផ្តើមញ៉ាំទឹកជារៀងរាល់ម៉ោង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង