បើអ្នក មានប្តីដែលកើតក្នុងឆ្នាំទាំង៣ខាងលើ នោះអ្នកនឹងមានវាសនាក្លាយជាអ្នកមាននៅថ្ងៃណាមួយ។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមែ

បុរសដែលកើតក្នុងឆ្នាំនេះ តែងតែមានចិត្តពុះពារជានិច្ច ដោយមិនខ្លាចនឿយហត់ឡើយ។ ជាពិសេស ចំពោះការងារ និងមុខរបររបស់ខ្លួន គេនឹងប្រឹងអស់ពីសមត្ថភាព។ ម្យ៉ាងទៀត គេជាមនុស្សដែលស្រឡាញ់ប្រពន្ធជាខ្លាំង ដោយ​មិនឲ្យប្រពន្ធលំបាកឡើយ។ ដូចនេះ ក្រោយពេលដែលរៀបការរួច គេនឹងមិនឲ្យប្រពន្ធធ្វើការងារឡើយ ព្រោះគេចង់ឲ្យប្រពន្ធរស់នៅសុខស្រួល។

ឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលស្មោះត្រង់ ហើយពឹងលើសមត្ថភាពរបស់ខ្លួនបន្តិចម្តងៗ ដើម្បីដើរដល់ផ្លូវជោគជ័យ។ លុះដល់វ័យកណ្តាល គេនឹងអាចកើនចំណូល ដោយធ្វើឲ្យប្រពន្ធរស់នៅយ៉ាងសុខស្រួល។

ឆ្នាំច

ថ្វីត្បិតតែនៅវ័យក្មេង គេមិនខ្វល់ពីអ្វីទាំងអស់ ថែមទាំងមិនចេះខិតខំប្រឹងប្រែង។ ប៉ុន្តែនៅពេលដែលដល់វ័យកណ្តាល គេនឹងអាចមានកេរ្តិ៍ឈ្មោះល្បី ហើយមានមុខរបរដែលរីកចម្រើនមួយ។ ជាពិសេស គេជាប្តីដែលស្រឡាញ់ប្រពន្ធជាខ្លាំង៕

 

 

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង