មានស្ត្រីភាគច្រើនមិនហ៊ានសម្រាលកូនទេ ព្រោះខ្លាចខូចរូបរាងដ៏ស្អាតរបស់ខ្លួន។ ប៉ុន្តែខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបធ្វើយ៉ាងណាឲ្យអ្នកមានរូបរាងស្អាតដូចពីមុន ទោះសម្រាលកូនរួចក៏ដោយ។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនត្រូវបរិភោគប្រៃពេកក្រោយពេលសម្រាលកូនរួច៤អាទិត្យឡើយ។ ហើយមិនត្រូវបរិភោគទឹកស៊ីអៀវ  ទឹកខ្មេះឬទឹកប៉េងប៉ោះជាដើម ព្រោះសុទ្ធតែអាចធ្វើឲ្យរាងអ្នកមិនងាយត្រឡប់មកវិញ។
  2. អ្នកមិនត្រូវផឹកទឹកច្រើនពេកក្រោយពេលកើត១អាទិត្យទេ ព្រោះអ្នកត្រូវការបញ្ចេញជាតិទឹកមកក្រៅដើម្បីឲ្យអ្នកអាចស្រកទម្ងន់បាន។
  3. អ្នកមិនត្រូវបរិភោគរបស់ប៉ូវពេកនៅក្រោយពេលកើតបានមួយអាទិត្យឡើយ ព្រោះអ្នកត្រូវការបញ្ចេញជាតិពុលឲ្យអស់សិនទើបប៉ូវក្រោយ។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកអាចចៀសពីការធាត់បាន។

អ្នកមិនត្រូវបរិភោគអាហារដែលខ្លាញ់ពេកទេ ត្រូវបរិភោគបន្លែច្រើន ទើបអាចរកបានរាងពីមុនរបស់អ្នកមកវិញ។ ដូចនេះអ្នកម្តាយទាំងអស់គួរតែធ្វើតាមវិធីខាងលើដើម្បីរក្សារាងដ៏ស្អាតរបស់អ្នក។ ប៉ុន្តែអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងអនុវត្ត ដើម្បីចៀសវាងពីគ្រោះថ្នាក់៕