ការសម្ភាស៍គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ប្រសិនបើឆ្លើយខុសអ្នកនឹងបាត់បង់ការងារដែលអ្នកស្រលាញ់ ព្រោះនៅពេលដែលសម្ភាស៍ ចៅហ្វាយនាយតែងតែសួរសំនួរមួយថា៖ ហេតុអ្វីបានជាអ្នកឈប់ពីការងារចាស់? ចម្លើយនៃសំនួរនេះមានមនុស្សឆ្លើយខុសច្រើនណាស់។ តើមានចម្លើយអ្វីខ្លះដែលអ្នកមិនគួរឆ្លើយនោះ?
- ប្រាក់ខែតិចពេក: អ្នកមិនគួរឆ្លើយទេ ព្រោះចៅហ្វាយនាយអ្នកនឹងយល់ថាអ្នកមុខលុយ មិនគិតពីការងារទេ ដោយក្នុងខួរក្បាលគិតតែរឿងប្រាក់តែប៉ុណ្ណោះ។
- សម្ពាធការងារធ្ងន់ពេក ក៏មិនអាចឆ្លើយបានដែរ ព្រោះគេនឹងយល់ថាអ្នកជាមនុស្សខ្ជិល ដែលចង់ធ្វើការងារស្រួល មិនហ៊ានប្រឈមមុខនឹងការងារលំបាក។
- អ្នកក៏មិនអាចឆ្លើយថា ចៅហ្វាយនាយចាស់មិនល្អដែរ។ ក្នុងនាមជាបុគ្គលិកម្នាក់មិនគួរនិយាយពាក្យនេះទេ ព្រោះចៅហ្វាយនិងអតិថិជនគឺសំខាន់ដូចគ្នា។ បើអ្នកមិនអាចទ្រាំទ្រនឹងចៅហ្វាយ វាហាក់ដូចជាអ្នកមិនអាចទ្រាំនឹងភ្ញៀវអញ្ចឹង។
- អ្នកក៏មិនគួរឆ្លើយថា ការបែងចែកការងារមិនស្មើរគ្នា ទើបធ្វើឲ្យអ្នកសម្រេចឈប់ដែរ។ អ្នកមិនអាចនិយាយបែបនេះបានទេព្រោះការងារច្រើនបញ្ជាក់ពីសមត្ថភាពអ្នក។ អ្នកជាមនុស្សពូកែទើបមានការងារច្រើន។
- ការមិនចុះសម្រុងជាមួយបុគ្គលិកក្រុមហ៊ុន អ្នកមិនគួរឆ្លើយបែបនេះទេ។ ចម្លើយនេះកាន់តែខុស ព្រោះបើអ្នកមិនអាចចុះសម្រុង អ្នកក៏មិនអាចធ្វើការងារបានល្អដែរ។
- ក្រុមហ៊ុនចាស់តែងតែប្តូរអ្នកគ្រប់គ្រង។ នេះមិនមែនជាការងាររបស់អ្នកទេ ដូចនេះអ្នកមិនអាចព្រោះតែរឿងនេះលាឈប់ទេ។
- ការប្រកួតប្រជែងខ្លាំងពេកទើបសំរេចចិត្តប្តូរការងារ។ នេះជាសម្តីខុសខ្លាំងណាស់ ព្រោះវាបញ្ជាក់ថាអ្នកជាមនុស្សទន់ខ្សោយ។ ដូចនេះបើអ្នកដឹងពីផលអាក្រក់នៃចម្លើយទាំងនេះ អ្នកគួរតែចៀសវាងកុំឆ្លើយនៅពេលសម្ភាស៍៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855